យ៉ូស្វេ 8:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 កាលស្តេចក្រុងអៃយបានឃើញដូច្នោះ នោះពួកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកឡើងពីព្រលឹម ហើយស្តេច នឹងរាស្ត្រទាំងអស់ ក៏ចេញទៅឯកន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលត្រង់វាលនោះ ឥតដឹងជាមានពលបង្កប់ទាស់នឹងគេ នៅជាខាងក្រោយទីក្រុងទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 កាលស្តេចក្រុងអៃយបានឃើញដូច្នេះ ពួកអ្នកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកពីព្រលឹម ហើយស្តេច និងប្រជារាស្ត្ររបស់ស្ដេចទាំងអស់ ក៏ចេញទៅកាន់កន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលនៅទល់មុខវាលអារ៉ាបា ឥតដឹងថាមានពលទ័ពបង្កប់ទាស់នឹងគេ នៅខាងក្រោយទីក្រុងទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រលឹមឡើង កាលស្ដេចក្រុងអៃឃើញកងទ័ពរបស់លោកយ៉ូស្វេ ស្ដេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រាអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។ សូមមើលជំពូកអាល់គីតាប14 ព្រលឹមឡើង កាលស្តេចក្រុងអៃឃើញកងទ័ពរបស់យ៉ូស្វេ ស្តេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។ សូមមើលជំពូក |