យ៉ូស្វេ 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ហើយពួកក្រុងអៃយក៏សំឡាប់អស់ប្រហែលជា៣៦នាក់ គេដេញពួកអ៊ីស្រាអែលពីមុខទ្វារក្រុងទៅ រហូតដល់សេបារិម ទាំងប្រហារអ្នកទាំងនោះនៅត្រង់ផ្លូវចុះ ដូច្នេះពួកជនទាំងឡាយក៏មានចិត្តរលាយទៅដូចជាទឹក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពួកក្រុងអៃយសម្លាប់អស់ប្រមាណសាមសិបប្រាំមួយនាក់ ហើយដេញតាមពួកគេពីមុខទ្វារក្រុងរហូតដល់សេបារិម ហើយប្រហារពួកគេនៅត្រង់ជម្រាលភ្នំ។ ដូច្នេះ ចិត្តរបស់ប្រជាជននោះរលាយទៅដូចជាទឹក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រាអែលអស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជម្រាលភ្នំ។ ប្រជាជនអ៊ីស្រាអែលបាក់ទឹកចិត្ត បាត់បង់សេចក្ដីក្លាហានអស់។ សូមមើលជំពូកអាល់គីតាប5 អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រអែល អស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជំរាលភ្នំ។ ប្រជាជនអ៊ីស្រអែលបាក់ទឹកចិត្ត បាត់បង់សេចក្តីក្លាហានអស់។ សូមមើលជំពូក |
រួចកាលណាគេសួរឯងថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ នោះត្រូវឲ្យឯងប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក មើល ការនោះកំពុងតែមកហើយ ក៏នឹងបានសំរេចផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នឹងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។