Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 7:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​លោក​ឲ្យ​គ្រួ​យូដា​ទាំង​ប៉ុន្មាន​ចូល​មក ហើយ​លោក​ចាប់​យក​គ្រួ​សេរ៉ាស លោក​ក៏​ឲ្យ​គ្រួ​សេរ៉ាស​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​សាប់ឌី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លោក​យ៉ូស្វេ​ឲ្យ​អំបូរ​ផ្សេង​ៗ​ក្នុង​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ាស។ លោក​ឲ្យ​អំបូរ​សេរ៉ាស​ចូល​មក​តាម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​សាប់ឌី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​អំបូរ​ផ្សេងៗ​នៃ​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេ‌រ៉ាស។ លោក​ឲ្យ​អំបូរ​សេ‌រ៉ាស​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាប‌ឌី។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យ៉ូស្វេ​បញ្ជា​ឲ្យ​អំបូរ​ផ្សេងៗ​នៃ​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ាស។ គាត់​ឲ្យ​អំបូរ​សេរ៉ាស ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាបឌី។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 7:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​នោះ ប្អូន​វា​ដែល​មាន​អំបោះ​ក្រហម​នៅ​ដៃ​ក៏​សំរាល​មក ហើយ​គេ​ដាក់​ឈ្មោះ​ថា សេរ៉ាស។


សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល


ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស


យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រាអែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា


ហើយ​លោក​ឲ្យ​ពួក​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម