Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 6:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 លុះ​កាល​យ៉ូស្វេ​បាន​ប្រាប់​ដល់​ពួក​ជន​រួច​អស់​ហើយ នោះ​សង្ឃ​ទាំង​៧​ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​៧ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​បណ្តើរ រួច​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ក៏​តាម​គេ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​លោក​យ៉ូស្វេ​បាន​បង្គាប់​ប្រជា‌ជន​រួច​ហើយ សង្ឃ​ទាំងប្រាំពីរ​រូប ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំពីរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ ហើយ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​តាម​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រជា‌ជន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យ៉ូស្វេ គឺ​បូជា‌ចារ្យ​ប្រាំ‌ពីរ​រូប​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំ‌ពីរ ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ដើរ​តាម​ក្រោយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រជា‌ជន​ធ្វើ​តាម​ប្រសាសន៍​របស់​យ៉ូស្វេ គឺ​អ៊ីមុាំ​ប្រាំ​ពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំ​ពីរ ដើរ​នៅ​ចំពោះអុលឡោះ‌តាអាឡា នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ដើរ​តាម​ក្រោយ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 6:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ម៉ូសេ​លោក​ឆ្លើយ​ឡើង​ថា បើ​ឯង​រាល់​គ្នា​ធ្វើ​យ៉ាង​នោះ គឺ​បើ​ឯង​នឹង​យក​គ្រឿង​ចេញ​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


លោក​ក៏​បង្គាប់​ដល់​ពួក​បណ្តាជន​ថា ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ទៅ ឯ​អស់​ពួក​អ្នក​ដែល​មាន​គ្រឿង​សស្ត្រា‌វុធ នោះ​ត្រូវ​ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា។


ឯ​ពួក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ក៏​មាន​ពួក​អ្នក​ដើរ​ខាង​ក្រោយ​ហឹប​ដែរ ពួក​សង្ឃ​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម