Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 4:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​យ៉ូស្វេ​ក៏​ហៅ​មនុស្ស​១២​នាក់ មក​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​គាត់​បាន​ដំរូវ​ជា​មុន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេលនោះ លោក​យ៉ូស្វេ​ក៏​ហៅ​បុរស​ដប់ពីរ​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល ដែល​លោក​បាន​តម្រូវ គឺ​កុល‌សម្ព័ន្ធ​មួយៗ​យក​ម្នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​យ៉ូស្វេ​ហៅ​បុរស​ដប់‌ពីរ​នាក់ ដែល​លោក​ជ្រើស​រើស​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យ៉ូស្វេ​ហៅ​បុរស​ដប់​ពីរ​នាក់ ដែល​គាត់​ជ្រើស​រើស​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​កុល‌សម្ព័ន្ធ​នីមួយៗ​យក​ម្នាក់

សូមមើលជំពូក ចម្លង




យ៉ូស្វេ 4:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ចូរ​រើស​យក​មនុស្ស​១២​នាក់ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទៅ គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ


ចូរ​រើស​យក​មនុស្ស​១២​នាក់​ពី​ពួក​បណ្តាជន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ


ហើយ​បង្គាប់​គេ​ថា ចូរ​ឯង​រាល់​គ្នា​យក​ថ្ម​១២​ដុំ ពី​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះ ទៅ​ជា​មួយ​នឹង​ឯង ហើយ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​ឯង​នឹង​ស្នាក់​នៅ​យប់​នេះ


ប្រាប់​គេ​ថា ចូរ​ដើរ​ទៅ​ខាង​មុខ​ហឹប​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដល់​កណ្តាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​១​ដុំ​ម្នាក់​គ្រប់​គ្នា​លី​ទៅ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម