Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​យ៉ូស្វេ​លោក​ក្រោក​ពី​ព្រលឹម ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​ពី​ស៊ីទីម ទៅ​ដល់​ទន្លេ​យ័រដាន់ ក៏​ស្នាក់​នៅ​ទី​នោះ​សិន​មុន​ដែល​ឆ្លង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រលឹម​ស្រាង​ៗ លោក​យ៉ូស្វេ​ក្រោក​ឡើង ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ពី​ស៊ីទីម ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​មក​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 3:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា


អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ នឹង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​នោះ


ទូលបង្គំ​មិន​បាន​បង្អែ‌បង្អង់​ឡើយ គឺ​បាន​ប្រញាប់​នឹង​រក្សា​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់


ចាប់​តាំង​ពី​ឆ្នាំ​ទី​១៣ ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អស់​២៣​ឆ្នាំ​នេះ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ


ប្រយោជន៍​នឹង​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ដែល​អញ​ចាត់​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង នឹង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ


ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​ឯង​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ឆ្លើយ​តប​សោះ


ឱ​រាស្ត្រ​អញ​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច​ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ហើយ​ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីលកាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត​របស់​ព្រះ‌យេហូវ៉ា​ចុះ។


រីឯ​ពួក​អ៊ីស្រាអែល គេ​នៅ​ស្រុក​ស៊ីទីម ហើយ​បណ្តាជន​ចាប់​តាំង​សហាយ‌ស្មន់ នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ម៉ូអាប់


កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ


យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សំងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ នឹង​ក្រុង​យេរីខូរ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប


ឯ​យ៉ូស្វេ​លោក​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា


លុះ​ដល់​ថ្ងៃ​ទី​៧ គេ​ក្រោក​ឡើង​ពី​ព្រលឹម កាល​ទើប​នឹង​ភ្លឺ​ស្រាង នោះ​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​បែប​ដដែល​អស់​៧​ជុំ ថ្ងៃ​នោះ​ខុស​ពី​ថ្ងៃ​មុន​តែ​ប៉ុណ្ណេះ គឺ​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ដង​វិញ


យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រាអែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា


លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ


ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​ទាស់​នឹង​គីបៀរ


ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​នឹង​អ្នក​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់ ក៏​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក្នុង​កាល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ឯ​ទី​ចំបាំង ទាំង​ស្រែក​សំរែក​សង្គ្រាម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម