Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​អញ​បាន​នាំ​ឯង​រាល់​គ្នា​មក​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​ច្បាំង​នឹង​ឯង តែ​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ ហើយ​ឯង​រាល់​គ្នា​បាន​ចាប់​យក​ស្រុក​របស់​គេ អញ​បាន​បំផ្លាញ​គេ​ពី​មុខ​ឯង​អស់​រលីង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់។ គេ​ច្បាំង​នឹង​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​ក៏​វាយ​កាន់​កាប់​ដឹក​ដីរបស់​គេ រួច​យើងក៏​បាន​បំផ្លាញ​គេ​ចេញពី​មុខ​អ្នក​រាល់​គ្នា​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ជន‌ជាតិ​អាម៉ូរី​ធ្វើ​សង្គ្រាម​ជា​មួយ​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​កាន់​កាប់​ទឹក​ដី​របស់​គេ។ យើង​បាន​ប្រល័យ​ពួក​គេ​ឲ្យ​បាត់​អស់​ពី​មុខ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ជន‌ជាតិ​អាម៉ូរី​ធ្វើ​សង្គ្រាម​ជា​មួយ​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​កាន់​កាប់​ទឹក​ដី​របស់​គេ។ យើង​បាន​ប្រល័យ​ពួក​គេ​ឲ្យ​បាត់​អស់​ពី​មុខ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត​ទ្រង់​បាន​ប្រទាន​នគរ នឹង​សាសន៍​ផ្សេងៗ ហើយ​ចែក​ស្រុក​ទាំង​នោះ​ដល់​គេ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ស្រុក​របស់​ស៊ីហុន ជា​ស្រុក​របស់​ស្តេច​ក្រុង​ហែសបូន នឹង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន


ដ្បិត​ទេវតា​អញ​នឹង​ទៅ​មុន​ឯង ហើយ​នឹង​នាំ​ឯង​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ។


អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​នាំ​មុខ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ឲ្យ​បាន​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ


ប៉ុន្តែអញៗ​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​តាត្រៅ ហើយ​មាន​កំឡាំង ដូច​ដើម​ម៉ៃសាក់​ចេញ​ពី​មុខ​ឯង​ទៅ គឺ​អញ​បាន​បំផ្លាញ​ទាំង​ផល​គេ​ខាង​លើ នឹង​ឫស​គេ​នៅ​ខាង​ក្រោម​ផង


នោះ​ស៊ីហុន នឹង​បណ្តា​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ទាស់​នឹង​យើង រួច​ច្បាំង​គ្នា​នៅ​ត្រង់​យ៉ាហាស់


នឹង​អស់​ទាំង​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែសបូន រហូត​ដល់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម