Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្អាង​អាសនា​សំរាប់​ខ្លួន ប្រយោជន៍​នឹង​ប្រព្រឹត្ត​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 «ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា "តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​សង់​អាស‌នា​សម្រាប់​ខ្លួន ដើម្បី​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 «សហគមន៍​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ដោយ​សង់​អាសនៈ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ដូច្នេះ?

សូមមើលជំពូក ចម្លង

អាល់គីតាប

16 «សហគមន៍​ទាំង​មូល​របស់អុលឡោះ‌តាអាឡា​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ដោយ​សង់​អាសនៈ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះបោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ដូច្នេះ?

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ដែល​សូម​ទាហាន នឹង​ពល​សេះ ពី​ស្តេចឲ្យ​ទៅ​រាំង‌រា​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា នឹង​សេចក្ដី​ក្រេវ‌ក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ទ្រង់​វិញ


ត្រូវ​ឲ្យ​ប្រាប់​គេ​ថា អស់​អ្នក​ណា​ក្នុង​ពួក‌វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា


ដ្បិត​បើ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ទ្រង់ នោះ​ទ្រង់​នឹង​ទុក​ឯង​ចោល​នៅ​ទី​រហោ‌ស្ថាន​ត​ទៅ ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​បណ្តាជន​ទាំង​នេះ​ត្រូវ​វិនាស​បង់។


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង


ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ឮ​និយាយ​ថា ន៏ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ បាន​ស្អាង​អាសនា​១​នៅ​ចុង​ស្រុក​កាណាន ក្នុង​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ខាង​ពួក​អ៊ីស្រាអែល​យើង​នេះ​ហើយ


គេ​ក៏​ទៅ​ដល់ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត​ប្រាប់​ថា


អញ​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​អញ​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​អញ​សោះ នោះ​សាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​១​យប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម