Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រំ‌ដែន​គេ​ខាង​ត្បូង នោះ​ចាប់​តាំង​ពី​ចុង​ឈូង‌សមុទ្រ​អំបិល​ដែល​បែរ​ទៅ​ខាង​ត្បូង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​គេ ចាប់​តាំង​ពី​ចុង​សមុទ្រស្លាប់ គឺ​ចាប់​ពី​ឈូង​សមុទ្រ​ដែល​បែរ​ទៅទិស​ខាង​ត្បូង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រំ‌ប្រទល់​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ‌ស្ថាន​ណេកិប

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ព្រំ​ប្រទល់​ខាង​ត្បូង​នេះ លាត​សន្ធឹង ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ‌ស្ថាន​ណេកិប

សូមមើលជំពូក ចម្លង




យ៉ូស្វេ 15:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​នៅ​វាល​ច្រក​ស៊ីឌីម គឺ​ជា​សមុទ្រ​អំបិល


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ​អស់​រលីង ហើយ​នឹង​លើក​ព្រះ‌ហស្ត​ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ទ្រង់ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​៧​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង​ដើរ​ឆ្លង​ទៅ​បាន


ឯ​ខាង​កើត នោះ​ត្រូវ​ឲ្យ​វាស់​តាម​ទន្លេ​យ័រដាន់ នៅ​ជា​កណ្តាល​ស្រុក​ហាវរ៉ុន ស្រុក​ដាម៉ាស នឹង​ស្រុក​កាឡាត​ម្ខាង នឹង​ស្រុក​អ៊ីស្រាអែល​ម្ខាង ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​កើត


លោក​ក៏​ប្រាប់​ខ្ញុំ​ថា ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត​ធ្លាក់​ចុះ​ទៅ​ដល់​ស្រុក​វាល រួច​នឹង​ហូរ​ធ្លាក់​ទៅ​ឯ​សមុទ្រ លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ នោះ​ទឹក​សមុទ្រ​នឹង​ទៅ​ជា​ល្អ​វិញ


នោះ​ដែន​ស្រុក​របស់​ឯង​ខាង​ត្បូង ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដំម ហើយ​ព្រំ​ស្រុក​ខាង​ត្បូង នោះ​ត្រូវ​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល​ទៅ​ទិស​ខាង​កើត


ឯ​ចំណែក ដែល​បាន​ចែក​ដល់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ស្រុក​អេដំម ហើយ​នឹង​ទី​រហោ‌ស្ថាន​ស៊ីន​ខាង​ត្បូង​បំផុត


ដំរង់​ទៅ​ខាង​ត្បូង រួច​ឡើង​តាម​ច្រក​ភ្នំ​អាក្រា‌ប៊ីម​ទៅ​តាម​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា ដំរង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅ​ឯ​អាដារ រួច​បត់​មក​ដល់​ការកា


នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ទី​ចំងាយ​ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ហើយ​ផ្នែក​ទឹក​ដែល​ហូរ​ចុះ​ទៅ​ខាង​សមុទ្រ​ស្រុក​វាល គឺ​ជា​សមុទ្រ​អំបិល នោះ​ក៏​ហូរ​រីង​អស់​ទៅ រួច​ពួក​បណ្តាជន​គេ​ឆ្លង​ដំរង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម