យ៉ូស្វេ 15:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 នាងឆ្លើយថា សូមលោកឪពុកចែកឲ្យខ្ញុំ១ចំណែកផង ដ្បិតលោកឪពុកបានឲ្យខ្ញុំមានដីខាងត្បូងហើយ ដូច្នេះសូមឲ្យខ្ញុំមានក្បាលទឹកដែរ នោះគាត់ក៏ឲ្យក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 នាងឆ្លើយតបថា៖ «សូមលោកឪពុកចែកឲ្យកូនមួយចំណែកផង ដ្បិតលោកឪពុកបានឲ្យកូនមានដីខាងត្បូងហើយ ដូច្នេះ សូមឲ្យកូនមានក្បាលទឹកដែរ»។ លោកកាលែបក៏ចែកក្បាលទឹកខាងលើ និងខាងក្រោមឲ្យនាង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូននៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមចែកអណ្ដូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។ សូមមើលជំពូកអាល់គីតាប19 នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូន នៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះសូមចែកអណ្តូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្តូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។ សូមមើលជំពូក |