Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 15:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាលែប​ក៏​បណ្តេញ​កូន​របស់​អ័ណាក់​៣​នាក់​ចេញ គឺ​សេសាយ​១ អ័ហ៊ីម៉ាន​១ នឹង​តាល‌ម៉ាយ​១ សុទ្ធ​តែ​ជា​កូន​អ័ណាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​កាលែប​បាន​បណ្តេញ​កូន​របស់​អ័ណាក់ទាំង​បី​ចេញ គឺ​សេសាយ​អ័ហ៊ី‌ម៉ាន និង​តាល‌ម៉ាយ ដែល​ជា​ពូជ​ពង្ស​របស់​អ័ណាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​កាលែប​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ​ពី​ពូជ‌ពង្ស​ទាំង​បី​របស់​លោក​អណាក់ គឺ​អំបូរ​សេសាយ​អំបូរ​អហ៊ី‌ម៉ាន និង​អំបូរ​តាល‌ម៉ាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​កាលែប​បាន​ដណ្តើម​យក​ទឹក​ដី​នោះ ពី​ពូជ‌ពង្ស​ទាំង​បី​របស់​លោក​អណាក់ គឺ​អំបូរ​សេសាយ អំបូរ​អហ៊ី‌ម៉ាន់ និង​អំបូរ​តាល‌ម៉ាយ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 15:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សំបើម លំពែង​របស់​វា​មាន​ទំងន់​ជា​លង្ហិន​៣០០​ដំឡឹង ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សំឡាប់​ដាវីឌ


នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សំបើម គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សំបើម យើង​មើល​ទៅ​ខ្លួន​យើង​ដូច​ជា​កណ្តូប ទោះ​បើ​នៅ​ភ្នែក​គេ​ក៏​ដូច្នោះ​ដែរ។


ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន


នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់​ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា នឹង​ស្រុក​ភ្នំ​របស់​អ៊ីស្រាអែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ នឹង​ទី​ក្រុង​គេ​អស់​រលីង


គ្មាន​សល់​ពួក​សាសន៍​អ័ណាក់​ណា​មួយ​នៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ នឹង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ


រួច​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន​ដែរ (រីឯ​ក្រុង​ហេប្រុន​នោះ កាល​ពី​ដើម​ហៅ​ថា គារយ៉ាត់-អើបា) ហើយ​គេ​ប្រហារ​សំឡាប់​សេសាយ អ័ហ៊ីម៉ាន នឹង​តាលម៉ាយ​បង់។


គេ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ដល់​កាលែប ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក នោះ​គាត់​បណ្តេញ​ពួក​កូន​អ័ណាក់​ទាំង​៣​នាក់​ចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម