យ៉ូស្វេ 13:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរពួកកូនចៅរូបេនតាមគ្រួគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 លោកម៉ូសេបានប្រគល់មត៌កមួយចំណែក ដល់កុលសម្ព័ន្ធនៃពួកកូនចៅរូបេន តាមពូជអំបូររបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។ សូមមើលជំពូកអាល់គីតាប15 ម៉ូសាបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។ សូមមើលជំពូក |
ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យបងប្អូនឯងបានសេចក្ដីស្រាកស្រាន្តហើយ ដូចជាទ្រង់បានមានបន្ទូលនឹងគេ ដូច្នេះ ចូរវិលទៅឯត្រសាលរបស់ឯងរាល់គ្នា នៅក្នុងស្រុកជាកេរ្តិ៍អាកររបស់ឯង ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ាបានចែកឲ្យឯង ខាងនាយទន្លេយ័រដាន់ចុះ