Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 លំដាប់​នោះ យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​លិបណា​ទៅ​ដល់​ឡាគីស បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ចេញ​ពី​ក្រុង​លិប‌ណា ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ពឡោម​ព័ទ្ធ រួច​វាយ​ប្រហារ​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីប‌ណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង ដើម្បី​វាយ​លុក​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 បន្ទាប់​មក យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីបណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ


ឯ​រ៉ាបសាកេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាសស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ


អាដូរែម ឡាគីស អាសេកា


ចំណែក​រ៉ាបសាកេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាសស៊ើរ​ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ


ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រាអែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង


ដូច្នេះ អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ហូហាំ ជា​ស្តេច​នៃ​ក្រុង​ហេប្រុន នឹង​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមុត យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​នោះ នឹង​ស្តេច​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល​ដែរ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​អស់ ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​ឡាគីស​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល​ដែរ ហើយ​លោក​ចាប់​យក​បាន​នៅ​ថ្ងៃ​ទី​២ រួច​កាប់​គេ​ដោយ​មុខ​ដាវ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​ប៉ុន្មាន តាម​គ្រប់​ទាំង​ការ​ដែល​បាន​ធ្វើ​ដល់​ក្រុង​លិបណា


ដូច្នេះ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​៥​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ នឹង​ស្តេច​ក្រុង​អេក្លុន​១ ក៏​ប្រមូល​គ្នា​នាំ​ទាំង​ពួក​ពល‌ទ័ព​គេ​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​គីបៀន។


ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១


ឡាគីស​១ បូស‌កាត់​១ អេក្លុន​១


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម