Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 សេចក្ដី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ទ្រង់​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ នឹង​មនុស្ស​អាក្រក់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 សេចក្ដី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ព្រះ‌អង្គ​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ និង​មនុស្ស​អាក្រក់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ! ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា “ព្រះអង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ ទាំង​មនុស្ស​អាក្រក់”។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ! ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា “ទ្រង់​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ ទាំង​មនុស្ស​អាក្រក់”។

សូមមើលជំពូក ចម្លង




យ៉ូប 9:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដែល​សង្កត់‌សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ទ្រង់​ឬ បាន​ជា​ទ្រង់​មើល‌ងាយ​ដល់​ស្នាដៃ​របស់​ទ្រង់ ហើយ​ប្រោស​ឲ្យ​ពន្លឺ​ទ្រង់ មក​បំភ្លឺ​គំនិត​របស់​មនុស្ស​អាក្រក់​វិញ


ទ្រង់​ជ្រាប​ហើយ​ថា ទូលបង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន


គឺ​ព្រះ‌ហស្ត​នៃ​ទ្រង់ ដែល​បង្កើត​រាង​កាយ ហើយ​សំរេច​រូប​ទូលបង្គំ​ឲ្យ​ជាប់​គ្នា​គ្រប់​ផ្នែក តែ​ទ្រង់​បំផ្លាញ​ទូលបង្គំ​វិញ


ដ្បិត​ទូលបង្គំ​ដឹង​ថា ទ្រង់​នឹង​នាំ​ទូលបង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សំរាប់​ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។


នោះ​គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។


ដ្បិត​លោក​ពោល​ថា ដែល​មនុស្ស​បាន​ពេញ​ចិត្ត​នឹង​ព្រះ នោះ​គ្មាន​ប្រយោជន៍​សោះ។


កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ថា ន៏ មាន​ដាវ​ហើយ ជា​ដាវ​ដែល​បាន​សំលៀង​ជា​ស្រេច ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម