Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 41:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តើ​វា​នឹង​អង្វរ​ឯង​ជា​ច្រើន ឬ​នឹង​និយាយ​ពាក្យ​ស្រទន់​ដល់​ឯង​ឬ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 តើ​វា​នឹង​អង្វរ​ឯង ឬ​នឹង​និយាយ​ពាក្យ​ស្រទន់​ដល់​ឯង​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 តើ​អ្នក​ស្មាន​ថា​វា​នឹង​ទទូច​អង្វរ​អ្នក ហើយ​និយាយ​មក​អ្នក​ដោយ​ទន់‌ភ្លន់​ឬ?

សូមមើលជំពូក ចម្លង

អាល់គីតាប

3 តើ​អ្នក​ស្មាន​ថា​វា​នឹង​ទទូច​អង្វរ​អ្នក ហើយ​និយាយ​មក​អ្នក​ដោយ​ទន់‌ភ្លន់​ឬ?

សូមមើលជំពូក ចម្លង




យ៉ូប 41:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ឯង​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​វា ឬ​យក​ទំពក់​ថ្ពក់​ថ្គាម​វា​បាន​ឬ


តើ​វា​នឹង​ចុះ​សន្យា​នឹង​ឯង ឲ្យ​ឯង​បាន​យក​វា​ទៅ​បំរើ​ជា​ដរាប​ឬ


ផែនដី នឹង​សារពើ​នៅ​ផែនដី ជា​របស់​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លោកីយ នឹង​បណ្តា​អ្នក​ដែល​នៅ​លោកីយ​ផង


មាត់​គេ​រឥល​ជាង​ខ្លាញ់ តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញ វាចា​គេ​ទន់‌ល្វន់​ជាង​ប្រេង ប៉ុន្តែពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់


ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ


ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។


មនុស្ស​ក្រ​គេ​ពោល​ពាក្យ​អង្វរ តែ​មនុស្ស​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។


ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។


គេ​ប្រាប់​ដល់​ពួក​មើល‌ឆុត​ថា កុំ​ឲ្យ​មើល​ឡើយ ហើយ​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ទាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​ផង​អញ ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​អញ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម