Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 40:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 មើល បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 មើល៍! បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ។ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រ‌ដាន់ ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 40:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡុត​ក៏​ងើប​ភ្នែក​មើល​ទៅ​ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ថា​ជា​ស្រុក​មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង មុន​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​សូដុំម នឹង​កូម៉ូរ៉ា គឺ​ដូច​ជា​សួន‌ច្បារ​ផង​ព្រះ‌យេហូវ៉ា ហើយ​ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ​ផង


ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំវិញ


តើ​នឹង​ចាប់​បាន​ក្នុង​កាល​ដែល​កំពុង​នៅ​ភ្នែក​បើក ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ​ទេ។


៙ ទូលបង្គំ​នឹង​បាន​រត់​ជា​ប្រញាប់​ទៅ​ឯ​ទី​ជ្រក ឲ្យ​បាន​រួច​ពី​ខ្យល់​គំហុក នឹង​ព្យុះ​សង្ឃរា


ហេតុ​នោះ​បាន​ជា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង‌ល​ហើយ ជា​ថ្ម​ទី​ជ្រុង​ដ៏​មាន​ដំឡៃ ដែល​បាន​ដាក់​យ៉ាង​មាំ‌មួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួស‌រាន់​ឡើយ


អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក អញ​ក៏​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​អញ។


ហើយ​ពួក​សង្ឃ​ដែល​សែង​ហឹប​បាន​មក​ដល់​ទន្លេ​យ័រដាន់ ក៏​ដាក់​ជើង​ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ (ដ្បិត​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ទាំង​អស់ នៅ​ពេញ​រដូវ​ចំរូត)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម