Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង​នៃ​សំឡេង​ទ្រង់​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឱស្ឋ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង នៃ​សំឡេង​ព្រះ‌អង្គ​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​នាំ​គ្នា​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​នាំ​គ្នា​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​សំឡេង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ទ្រង់

សូមមើលជំពូក ចម្លង




យ៉ូប 37:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បន្លឺ​ព្រះ‌សូរ‌សៀង


ក្នុង​កាល​ដែល​ទ្រង់​បាន​ដាក់​កំរិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សំរាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ‌លាន់


អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន


សូរ​គ្រាំ‌គ្រេង​នោះ​សំដែង​ពី​ទ្រង់ ដូច​ជា​ក៏​ឲ្យ​ពពួក​សត្វ​ដឹង​ពេល​ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។


អើ ដំណើរ​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ញ័រ ក៏​ឲ្យ​កំរើក​ឃ្លាត​ពី​កន្លែង​ទៅ


រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ទ្រង់​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ទ្រង់ រួច​ទ្រង់​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ទ្រង់​បាន​ឮ​នោះ​ទេ


ព្រះ‌ទ្រង់​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា​រក​យល់​មិន​បាន


ខណ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ខ្យល់​កួច​តប​នឹង​យ៉ូប​ថា


តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ តើ​ឯង​ចេះ​បញ្ចេញ​សំឡេង​ជា​ផ្គរ​ដូច​ជា​ទ្រង់​បាន​ឬ​ទេ។


កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅ ក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់


កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សូរ‌សៀង នោះ​មាន​ឮ​សូរ​សន្ធឹក​នៃ​ទឹក​នៅ​លើ​មេឃ ហើយ​ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី ទ្រង់​បង្កើត​ផ្លេក‌បន្ទោរ​សំរាប់​ភ្លៀង ក៏​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​នៃ​ទ្រង់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម