Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា​ត្រូវ​ទូល​ដល់​ទ្រង់ ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សំដី​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 សូម​បង្ហាញ​សេចក្ដី​ដែល​យើង​រាល់​គ្នា ត្រូវ​ទូល​ដល់​ព្រះ‌អង្គ ដ្បិត​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀបចំ​ពាក្យ​សម្ដី​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​ទូល​ព្រះអង្គ​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​អង្វរ​ទ្រង់​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។

សូមមើលជំពូក ចម្លង




យ៉ូប 37:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែខ្ញុំ​ក៏​មាន​យោបល់​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​ថោក​ថយ​ជាង​អ្នក​រាល់​គ្នា​ទេ តើ​មាន​អ្នក​ណា​ដែល​មិន​ស្គាល់​សេចក្ដី​យ៉ាង​នោះ


តែ​ខ្ញុំ​ចង់​ទូល​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង


ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ​របស់​បបូរ​មាត់​ខ្ញុំ​សិន


មើល ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន។


តើ​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ទូល​ទ្រង់​ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ​អី បើ​អ្នក​ណា​ទូល នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។


តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ ដោយ‌សារ​ពាក្យ​សំដី​ឥត​ប្រាជ្ញា​ដូច្នេះ


មើល ទូលបង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ


តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ​ដែល​ទូលបង្គំ​មិន​បាន​យល់ ជា​សេចក្ដី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ដែល​ទូលបង្គំ​មិន​បាន​ស្គាល់​ឡើយ


ចំណង់​បើ​ខ្ញុំ តើ​នឹង​ទូល​ឆ្លើយ​ដល់​ទ្រង់​តិច​ជាង​គេ​អំបាល‌ម៉ាន​ទៅ​ទៀត ទោះ​បើ​ខំ​រើស​ពាក្យ​ទូល​នឹង​ទ្រង់​ក៏​ដោយ


ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូលបង្គំ ឈោង​មិន​ដល់​សោះ


នោះ​ទូលបង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់​ខ្លៅ គឺ​ទូលបង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ទ្រង់


ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្ដី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ


ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយ‌សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ‌ទ្រង់​ស្គាល់​ខ្ញុំ​ដែរ


ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម