Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តើ​សំរែក​របស់​លោក ឬ​ឫទ្ធិ​នៃ​កំឡាំង​លោក​នឹង​បាន​ល្មម អាច​នឹង​ជួយ​ឲ្យ​លោក​រួច​ពី​សេចក្ដី​ទុក្ខ​នេះ​បាន​ឬ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តើ​សម្រែក​របស់​លោក ឬ​ឫទ្ធិ​នៃ​កម្លាំង​លោក​ល្មម អាច​នឹង​ជួយ​ឲ្យ​លោក​រួច​ពី សេចក្ដី​ទុក្ខ​នេះ​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ទ្រព្យ‌សម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោក ឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេ រីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោក ក៏​ពុំ​អាច​ជួយ​លោក​បាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ទ្រព្យ‌សម្បត្តិ​របស់​អ្នក​ពុំ​អាច​ជួយ​អ្នក ឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេ រីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោក ក៏​ពុំ​អាច​ជួយ​អ្នក​បាន​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 36:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​១​រំពេច​ភ្លាម​នៅ​កណ្តាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។


កុំ​បី​លោក​ទុក​ឲ្យ​សេចក្ដី​ក្រោធ​បណ្តាល​ឲ្យ​ទាស់​ទទឹង​នឹង​ការ​រាង‌ចាល​ឡើយ ក៏​កុំ​ឲ្យ​ថ្លៃ​លោះ​យ៉ាង​ធំ​ក្រៃ‌លែង​នេះ នាំ​ឲ្យ​លោក​វង្វេង​ចេញ​ដែរ


កុំ​ឲ្យ​សង្វាត​ចង់​បាន​ពេល​យប់ ជា​ពេល​ដែល​ពួក​ជន​ត្រូវ​ដក​ចេញ​ពី​កន្លែង​គេ​នោះ​ឡើយ


ព្រះ‌ទ្រង់​មិន​ព្រម​ដក​សេចក្ដី​ក្រោធ​ទ្រង់​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដ៏​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ទ្រង់


នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ


ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​អាក្រក់ នោះ​គ្មាន​ប្រយោជន៍​ទេ តែ​សេចក្ដី​សុចរិត នោះ​រមែង​ជួយ​ឲ្យ​រួច​ពី​ស្លាប់។


ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។


ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។


នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សំរាប់​នឹង​ថ្វាយ‌បង្គំ ទៅ​ឲ្យ​កណ្តុរ ហើយ​នឹង​ប្រចៀវ


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាសស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់


ទោះ​ទាំង​ប្រាក់ នឹង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។


មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម