Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 33:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ ខ្ញុំ​នឹង​ឆ្លើយ​ដល់​លោក​ថា ក្នុង​សេចក្ដី​នេះ​លោក​មិន​សុចរិត​ទេ ដ្បិត​ព្រះ‌ទ្រង់​ធំ​ជាង​មនុស្ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ ខ្ញុំ​សូម​ឆ្លើយ​ប្រាប់​លោក​ថា លោក​មិន​សុចរិត​ទេ ដ្បិត​ព្រះ​ធំ​ជាង​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេ ចាំ​ខ្ញុំ​ពន្យល់​លោក ដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេ ចាំ​ខ្ញុំ​ពន្យល់​អ្នក ដ្បិត​អុលឡោះ​ធំ​ជាង​មនុស្ស​លោក។

សូមមើលជំពូក ចម្លង




យ៉ូប 33:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​គ្រប់​សេចក្ដី​ទាំង​នោះយ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ។


ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា​ទៅ​អេះ នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្ដី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌ទ្រង់​យក​ទោស​ស្រាល​ជាង​សេចក្ដី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។


បើ​អ្នក​ខំ​ស្វែង​រក តើ​អាច​នឹង​ស្គាល់​សភាព​នៃ​ព្រះ​បាន ឬ​យល់​ដល់​សេចក្ដី​គ្រប់​លក្ខណ៍​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​បាន​ដែរ​ឬ


បើ​នឹង​វាស់ នោះ​ក៏​វែង​ជាង​ផែនដី ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត


មើល ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន។


ទេ ចំណែក​ខាង​ខ្ញុំ ចង់​ឆ្លើយ​ដែរ ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ


ដ្បិត​ព្រះ​មិន​ចាំ​បាច់​ពិចារណា​មើល​មនុស្ស​ជា​យូរ ឲ្យ​បាន​កោះ​នាំ​គេ​មក​ជំនុំ​ជំរះ​នៅ​ចំពោះ​ទ្រង់​នោះ​ទេ


សេចក្ដី​នេះ​តើលោក​ស្មាន​ថា គួរ​គប្បី​ឬ ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ


ខ្ញុំ​នឹង​តប​ឆ្លើយ​ដល់​លោក ហើយ​ដល់​ពួក‌ម៉ាក​របស់​លោក​នេះ​ដែរ


មើល ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា តែ​ទ្រង់​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កំឡាំង​នៃ​ព្រះ​ដំរិះ


ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​រាង‌ចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ។


ទ្រង់​មាន​ព្រះ‌ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដ៏​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង‌ទទឹង​នឹង​ទ្រង់ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ


ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ តើ​អញ​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ​អី មើល ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ


ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ តើ​ផ្លូវ​របស់​អញ​មិន​ស្មើ​មែន​ឬ តើ​មិន​មែន​ជា​ផ្លូវ​របស់​ឯង​រាល់​គ្នា ដែល​មិន​ស្មើ​វិញ​ទេ​ឬ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម