Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ក្រោក​ឡើង កាល​ណា​ទ្រង់​ពិចារណា​សួរ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ទ្រង់​ដូច​ម្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច ក្នុង​កាល​ដែល​ព្រះ​ក្រោក​ឡើង កាល​ណា​ព្រះ‌អង្គ​ពិចារ‌ណា​សួរ​ខ្ញុំ តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្តេច?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ពេល​ព្រះអង្គ​សួរ​ចម្លើយ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​អុលឡោះ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ពេល​ទ្រង់​សួរ​ចម្លើយ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?

សូមមើលជំពូក ចម្លង




យ៉ូប 31:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ថា សូម​កុំ​កាត់​ទោស​ទូលបង្គំ សូម​បង្ហាញ​ហេតុ​ដែល​ទ្រង់​ត​តាំង​នឹង​ទូលបង្គំ​វិញ


បើ​ខ្ញុំ​ដែល​មើល‌ងាយ​រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ


ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១​ដែល​ស្អាង​យើង​ទាំង​២​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ​អី។


ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ទ្រង់ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ


សូម​កុំ​ឲ្យ​កើត​ក្តី​នឹង​អ្នក​បំរើ​ទ្រង់​ឡើយ ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់​គ្មាន​មនុស្ស​រស់​ណា​មួយ ដែល​សុចរិត​ទេ


នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អី ដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ សូម​ងើប​ឡើង ទាស់​នឹង​សេចក្ដី​ឃោរ‌ឃៅ របស់​ពួក​ត‌តាំង​នឹង​ទូលបង្គំ សូម​ទ្រង់​តើន​ឡើង​ជួយ​ទូលបង្គំ ដោយ​សេចក្ដី​យុត្តិ‌ធម៌ ដែល​ទ្រង់​បាន​បង្គាប់​ហើយ


គឺ​ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ឈរ​ឡើង ដើម្បី​ជំនុំ‌ជំរះ ប្រយោជន៍​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​មនុស្ស​រាបសា នៅ​ផែនដី។ –បង្អង់


ដ្បិត​កាល​ណា​ទ្រង់​ស៊ើប​សួរ​ពី​ឈាម នោះ​ទ្រង់​នឹង​នឹក​ចាំ​ពី​ពួក​អ្នក​ទាំង​នោះ ទ្រង់​មិន​ដែល​ភ្លេច​សំរែក​របស់​ពួក​មនុស្ស​ក្រីក្រ​ឡើ​យ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​តើន​ឡើង សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ឡើយ សូម​ឲ្យ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ត្រូវ​ជំនុំ‌ជំរះ​នៅ​ចំពោះ​ទ្រង់


តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​ឯង​ទុក​នៅ​ឯ​ណា


គ្រា​ស្នង​ទោស​បាន​មក​ដល់ គឺ​គ្រា​សង​សំណង​ដល់​គេ​បាន​មក​ហើយ ពួក​អ៊ីស្រាអែល​នឹង​ដឹង​ដែរ ឯ​ហោរា គេ​ឆ្កួត ហើយ​មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​ក៏​លីលា តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូណ៌​របស់​ឯង នឹង​សេចក្ដី​សំអប់​ដ៏​ជា​ខ្លាំង


ក៏​មិន​ត្រូវ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​ពេក​ឡើយ ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ


មនុស្ស​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ក៏​ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​រាប់​ជា​ទៀង​ត្រង់ ក៏​អាក្រក់​ជាង​របង​ធ្វើ​ពី​បន្លា​ទៅ​ទៀត ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​ឯង គឺ​ជា​ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង បាន​មក​ដល់​ហើយ គ្រា​នោះ នឹង​បាន​ជា​គ្រា​អាំង‌ឡាំង​ដល់​ឯង


មនុស្ស​ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​តើន‌ឡើង ចេញ​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​ហើយ។


កាល​គេ​ឃើញ​ពួក​សិស្ស​ទ្រង់​ខ្លះ​បរិភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ចេញ នោះ​ក៏​ចោទ​ប្រកាន់​ទោស


រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម