Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 30:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូលបង្គំ ក៏​បៀត‌បៀន​ទូលបង្គំ ដោយ​អានុ‌ភាព​នៃ​ព្រះ‌ហស្ត​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌អង្គ​ធ្វើ​ដូច​ជា​សាហាវ​ពេក​ដល់​ទូល‌បង្គំ ក៏​បៀត‌បៀន​ទូល‌បង្គំ ដោយ​អានុភាព នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរ‌ឃៅ ព្រះអង្គ​ប្រហារ​ទូលបង្គំ​ដោយ​ឫទ្ធិ‌បារមី ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ទ្រង់​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ឃោរ‌ឃៅ ទ្រង់​ប្រហារ​ខ្ញុំ​ដោយ​អំណាច ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




យ៉ូប 30:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដែល​សង្កត់‌សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ទ្រង់​ឬ បាន​ជា​ទ្រង់​មើល‌ងាយ​ដល់​ស្នាដៃ​របស់​ទ្រង់ ហើយ​ប្រោស​ឲ្យ​ពន្លឺ​ទ្រង់ មក​បំភ្លឺ​គំនិត​របស់​មនុស្ស​អាក្រក់​វិញ


ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូលបង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត


តើ​ទ្រង់​នឹង​តវ៉ា​នឹង​ខ្ញុំ ដោយ​នូវ​អំណាច​ទ្រង់​ដ៏​ធំ​ឬ​អី ទេ គឺ​ទ្រង់​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ​ជា​ពិត


នៅ​ខណ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ


គឺ​ឲ្យ​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិន​កំទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត​ទ្រង់ ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ


ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់


អស់​ទាំង​សហាយ​របស់​ឯង​បាន​ភ្លេច​ឯង​ហើយ គេ​មិន​រក​ឯង​ទៀត​ទេ ពី​ព្រោះ​អញ​បាន​វាយ​ឯង​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​សាហាវ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចំរើន​ជា​ច្រើន​ឡើង​ហើយ


ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម