Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 22:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង​ប្អូន​អ្នក​ដោយ​ឥត​ហេតុ ហើយ​បាន​សំរាត​យក​ពី​មនុស្ស​កំសត់​ទុគ៌ត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង‌ប្អូន​អ្នក ដោយ​ឥត​ហេតុ ហើយ​បានដោះ​យក​ខោអាវ ពី​មនុស្ស​កម្សត់​ទុគ៌ត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​បាន​យក​របស់​បញ្ចាំ ពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផល ហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេ ទុក​ឲ្យ​នៅ​ខ្លួន​ទទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​បាន​យក​របស់​បញ្ចាំ ពី​ជន​រួម​ជាតិ​របស់​អ្នក​ដោយ​ឥត​ហេតុ​ផល ហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេ ទុក​ឲ្យ​នៅ​ខ្លួន​ទទេ។

សូមមើលជំពូក ចម្លង




យ៉ូប 22:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា​ទៅ​បាត់ គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្រី​មេម៉ាយ


គេ​ដេក​នៅ​ខ្លួន​ទទេ​១​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា


ពី​ព្រោះ​ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​បាន​រួច ដែល​គេ​ស្រែក​ឡើង ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង


បើ​ទទួល​បញ្ចាំ​សំលៀក‌បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច


ព្រម​ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ ហើយ​កំសត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម


ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សំលៀក‌បំពាក់


ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សំលៀក‌បំពាក់​វិញ


គេ​ក្រាល​សំលៀក‌បំពាក់ ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ។


មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​បញ្ចាំ​ទាំង​ជីវិត​គេ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម