យ៉ូប 22:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ឯព្រះ តើព្រះអង្គមិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬ? ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុត សូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា! សូមមើលជំពូកអាល់គីតាប12 អុលឡោះនៅស្ថានដ៏ខ្ពស់បំផុត សូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា! សូមមើលជំពូក |
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ