យ៉ូប 13:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្ដីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 តើតេជានុភាពរបស់ព្រះអង្គ មិននាំអ្នករាល់គ្នាឲ្យកោតខ្លាច ហើយសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មិនគ្របលើអ្នករាល់គ្នាទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ នឹងធ្វើឲ្យអស់លោកញ័ររន្ធត់ ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។ សូមមើលជំពូកអាល់គីតាប11 ភាពថ្កុំថ្កើងរុងរឿងរបស់ទ្រង់ នឹងធ្វើឲ្យអស់លោកញ័ររន្ធត់ ទ្រង់នឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើឯងរាល់គ្នាមិនកោតខ្លាចដល់អញទេឬ តើឯងរាល់គ្នាមិនញាប់ញ័រនៅចំពោះអញទេឬអី ដែលអញបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលងឡើយ ហើយទោះបើរលកបោកមាត់ច្រាំងគង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ