Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 12:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក្នុង​ពួក​ទាំង​នោះ តើ​មាន​ណា​មួយ​ដែល​មិន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ក្នុង​ពួក​ទាំង​នោះ តើ​មាន​ណា​មួយ​ដែល​មិន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ទាំង​អស់?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយ មិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះ‌ជាម្ចាស់!

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយ មិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​អុលឡោះ‌តាអាឡា!

សូមមើលជំពូក ចម្លង




យ៉ូប 12:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆា‌ជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ នឹង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស


ប៉ុន្តែខ្ញុំ​ក៏​មាន​យោបល់​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​ថោក​ថយ​ជាង​អ្នក​រាល់​គ្នា​ទេ តើ​មាន​អ្នក​ណា​ដែល​មិន​ស្គាល់​សេចក្ដី​យ៉ាង​នោះ


ឬ​ឲ្យ​និយាយ​នឹង​ដី​ចុះ នោះ​នឹង​បង្រៀន​អ្នក​ដែរ ហើយ​ត្រី​នៅ​សមុទ្រ​នឹង​ថ្លែង​ប្រាប់​មក​អ្នក


មើល គ្រប់​ទាំង​អស់​នេះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ហើយ ត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ហើយ​យល់​ផង


ប៉ុន្តែគឺ​ទ្រង់​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ


ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សំរេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បង្កើត​ឡើង។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ នឹង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់


ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​តាម​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បំរើ​ទ្រង់ ហើយ​សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​នៅ​ស្ងាត់​ច្រៀប​ចុះ គឺ​ដោយ​យល់​ដល់​ព្រះ‌អម្ចាស់


កាល​លោក​ភូឈួយ​បាន​ធ្វើ​បង្អន់​ដល់​ហ្វូង​មនុស្ស នោះ​ក៏​និយាយ​ថា នែ ពួក​ក្រុង​អេភេសូរ​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌ឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី​ព្រះ‌សេយូស​នោះ


ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ​នៅ​អស់​‌កល្ប​ជានិច្ច អាម៉ែន។


ឯ​ការ​ក្រ ហើយ​នឹង​មាន នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ដែល​បន្ទាប​ទៅ ហើយ​គឺ​ទ្រង់​ដែល​លើក​ឡើង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម