Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 12:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ទ្រង់​បើក​អស់​ទាំង​សេចក្ដី​ជ្រៅ‌ជ្រះ​ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​ម្លប់​សេចក្ដី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ‌អង្គ​បើក​អស់​ទាំង​សេចក្ដី​ជ្រៅ‌ជ្រះ ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​ម្លប់​សេចក្ដី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះអង្គ​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជម្រៅ ហើយ​លើក​ស្ថាន​មនុស្ស​ស្លាប់ មក​ដាក់​ក្រោម​ពន្លឺ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ទ្រង់​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជម្រៅ ហើយ​លើក​ផ្នូរ​ខ្មោច មក​ដាក់​ក្រោម​ពន្លឺ។

សូមមើលជំពូក ចម្លង




យ៉ូប 12:22
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រាអែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រាអែល


ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា​ទៅ​អេះ នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្ដី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌ទ្រង់​យក​ទោស​ស្រាល​ជាង​សេចក្ដី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។


ពេល​ព្រឹក​ទុក​ដូច​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​ទាំង​នោះ ដ្បិត​គេ​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ម្លប់​នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។


សូម​ឲ្យ​សេចក្ដី​ងងឹត នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់​មក​ទទួល​ធ្វើ​ជា​ម្ចាស់ សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យ‌គ្រាស​មក​បំភ័យ​ផង


គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ


បើ​ទូលបង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំង ទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ


ដូច្នេះ ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយ ទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរ ឯ​សេចក្ដី​ងងឹត នឹង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់


នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អី ដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង


ទ្រង់​ក៏​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ទ្រង់​ជ្រាប​សេចក្ដី​ដែល​នៅ​ទី​ងងឹត ហើយ​មាន​ពន្លឺ​នៅ​ជា​មួយ​នឹង​ទ្រង់


ចូរ​ស្វែង​រក​ព្រះ​ដែល​ទ្រង់​បាន​បង្កើត​ផ្កាយ​កូន​មាន់ នឹង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់​វិញ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក រួច​ចាក់​ទៅ​លើ​ផែនដី ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា


ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ


ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ‌សាន្ត​វិញ។


ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ​នៃ​ព្រះ​ដែរ


ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​នឹង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្ដី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម