Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 4:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​នឹង​លោក​ថា ការ​ដែល​ឯង​ខឹង​ដូច្នេះ​តើ​គួរ​ឬ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​នឹង​លោក​ថា៖ «ការ​ដែល​ឯង​ខឹង​ដូច្នេះ តើ​គួរ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ូណាស​វិញ​ថា៖ «តើ​អ្នក​ខឹង​ដូច្នេះ​សម​ឬ​មិន​សម?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​យូណើស​វិញ​ថា៖ «តើ​អ្នក​ខឹង​ដូច្នេះ​សម​ឬ​មិន​សម?»។

សូមមើលជំពូក ចម្លង




យ៉ូណាស 4:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ


អ័ហាប់​ក៏​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ មាន​ព្រះ‌ទ័យ​អន់‌អាក់ ថ្នាំង‌ថ្នាក់ ដោយ​ព្រោះ​ពាក្យ​ដែល​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល បាន​ទូល​ដល់​ទ្រង់​ថា ទូលបង្គំ​មិន​ថ្វាយ​មរដក​របស់​ពួក​ឰយុកោ​ទូលបង្គំ ដល់​ព្រះ‌ករុណា​ទេ ហើយ​ទ្រង់​ក៏​ប្រះ​ផ្ទំ​លើ​ព្រះ‌ទែន‌បន្ទំ បែរ​ព្រះ‌ភក្ត្រ​ចេញ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។


កុំ​បី​លោក​ទុក​ឲ្យ​សេចក្ដី​ក្រោធ​បណ្តាល​ឲ្យ​ទាស់​ទទឹង​នឹង​ការ​រាង‌ចាល​ឡើយ ក៏​កុំ​ឲ្យ​ថ្លៃ​លោះ​យ៉ាង​ធំ​ក្រៃ‌លែង​នេះ នាំ​ឲ្យ​លោក​វង្វេង​ចេញ​ដែរ


តែ​ការ​នោះ​ជា​ទី​ទំនាស់​ចិត្ត​ដល់​យ៉ូណាស​យ៉ាង​ក្រៃ‌លែង ហើយ​លោក​ក៏​ខឹង


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូលបង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ


ខណៈ​នោះ យ៉ូណាស​ក៏​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះលោក​ធ្វើ​បង្ហា​១ ហើយ​អង្គុយ​ជ្រក​នៅ​ក្រោម​ម្លប់​នោះ ដើម្បី​ចាំ​មើល​ការ​អ្វី ដែល​នឹង​កើត​ដល់​ទី​ក្រុង។


នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូលបង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ


ឱ​រាស្ត្រ​អញ​អើយ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ធុញ‌ទ្រាន់​ដោយ‌សារ​អ្វី ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​អញ​ចុះ


អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ហើយ ដ្បិត​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ពី​ព្រោះ​ឯង​ទាំង​២​នាក់​បាន​ចចេស​នឹង​បង្គាប់​អញ នៅ​ត្រង់​ទឹក​មេរីបា


តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់‌ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ​អី តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម