Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 3:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​ស្តេច​នៃ​ក្រុង​នីនីវេ រួច​ទ្រង់​ក្រោក​ចាក​ពី​បល្ល័ង្ក ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​គ្រលុំ​អង្គ​ដោយ​សំពត់​ធ្មៃ ទៅ​គង់​នៅ​ក្នុង​ផេះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​ស្តេច​នៃ​ក្រុង​នីនីវេ ស្ដេច​ក៏​យាង​ចុះ​ពី​បល្ល័ង្ក ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ឃ្លុំ​អង្គ​ដោយ​សំពត់​ធ្មៃ ទៅ​គង់​នៅ​ក្នុង​ផេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ​មហា‌ក្សត្រ​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​យាង​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​ព្រះ‌ភូសា​ចេញ ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​គង់​នៅ​លើ​ផេះ​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​អាវ​វែង​ចេញ ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​នៅ​លើ​ផេះ​ទៀត​ផង។

សូមមើលជំពូក ចម្លង




យ៉ូណាស 3:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ


នោះ​លោក​យក​អំបែង​ឆ្នាំង​សំរាប់​កោស​ខ្លួន ទៅ​អង្គុយ​នៅ​ក្នុង​ផេះ


បាន​ជា​ទូលបង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផែះ។


នៅ​តាម​ផ្លូវ គេ​ស្លៀក​សំពត់​ធ្មៃ ហើយ​នៅ​លើ​ដំបូល​ផ្ទះ នឹង​នៅ​ទី‌ធ្លា គេ​ទ្រហោ​ពិលាប ទាំង​យំ​ជា​ច្រើន


ចូរ​ទូល​ដល់​មហា‌ក្សត្រ នឹង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ


មីកា​ក៏​ជំរាប​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ខ្លួន​បាន​ឮ ក្នុង​កាល​ដែល​បារូក​អាន​មើល​ក្រាំង​នោះ​ឲ្យ​បណ្តាជន​ស្តាប់


ដំណើរ​នេះ​គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សំលៀក‌បំពាក់​គេ​សោះ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ផង


ឱ​កូន​ស្រី​នៃ​រាស្ត្រ​អញ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​ឲ្យ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​១ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ពី​ព្រោះ​មេ​បំផ្លាញ​នឹង​ស្រាប់​តែ​មក​លើ​យើង​រាល់​គ្នា​ភ្លាម។


ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។


អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន


គ្រា​នោះ អស់​ទាំង​សេដ្ឋី​ជើង​សមុទ្រ នឹង​ចុះ​ពី​ទី​ថ្កល់​របស់​ខ្លួន ដោះ​សំលៀក‌បំពាក់​ចេញ ហើយ​ផ្លាស់​អាវ‌ប៉ាក់ គេ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​អង្គុយ​នៅ​ដី​វិញ ដោយ​ញាប់‌ញ័រ​ជានិច្ច ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​ព្រោះ​ឯង​ផង


នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់ ដើម្បី​រក​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អត់​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ​ផង


កុំ​ឲ្យ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​ឲ្យ​យំ​ឲ្យ​សោះ ចូរ​ឲ្យ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ត្រង់​បេតលេ-អាប្រា​ចុះ


វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផេះ​ផង


វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម