Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 7:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​អញ គេ​បាន​ទាំង​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​អាប់‌ឱន​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​យើង គេ​បាន​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង ដើម្បី​ធ្វើ​ឲ្យ​អាប់‌ឱន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 «ជន‌ជាតិ​យូដា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- គឺ​ពួក​គេ​យក​រូប​ព្រះ​ដ៏​ចង្រៃ​មក​តម្កល់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 «ជន‌ជាតិ​យូដា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា- គឺ​ពួក​គេ​យក​រូប​ព្រះ​ដ៏​ចង្រៃ​មក​តម្កល់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង។

សូមមើលជំពូក ចម្លង




យេរេមា 7:30
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់ បាន​បំផ្លាញ​ចេញ​នោះ​ឡើង​វិញ ក៏​ដំឡើង​អាសនា​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​រូប​ព្រះ​ដូច​ជា​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវា​នៅ​លើ​មេឃ​ផង


ទ្រង់​ក៏​ស្អាង​អាសនា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្រុង​យេរូ‌សាឡិម​នោះ


ទ្រង់​ក៏​យក​រូប​ព្រះ​ឆ្លាក់ ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ដាវីឌ ហើយ​នឹង​សាឡូម៉ូន ជា​បុត្រ​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ


ឯ​អាសនា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស នឹង​អាសនា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ


ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ នឹង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាសនា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង


ដ្បិត​ទ្រង់​បាន​ធ្វើ​អស់​ទាំង​ទី​ខ្ពស់​ឡើង​វិញ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់​បាន​រំលំ​ទៅ​នោះ ហើយ​ក៏​ស្អាង​អាសនា​ថ្វាយ​ព្រះ‌បាល ព្រម​ទាំង​ធ្វើ​រូប​ព្រះ ហើយ​ថ្វាយ‌បង្គំ​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង


ទ្រង់​យក​រូប​ឆ្លាក់ ជា​រូប​ព្រះដែល​ទ្រង់​បាន​ធ្វើ ទៅ​ដំកល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ជា​ទី​ដែល​ព្រះ​បាន​មាន​បន្ទូល​នឹង​ដាវីឌ ហើយ​នឹង​សាឡូម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្នុង​ព្រះ‌វិហារ​នេះនៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ដែល​អញ​បាន​រើស​ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ


ឯ​អញ ក៏​នឹង​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ ហើយ​នឹង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ ដ្បិត​កាល​អញ​បាន​ហៅ នោះ​គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ កាល​អញ​បាន​និយាយ នោះ​គេ​មិន​បាន​ស្តាប់​ឡើយ គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។


នោះ​មុន​ដំបូង​អញ​នឹង​សង​អំពើ​ទុច្ចរិត នឹង​អំពើ​បាប​របស់​គេ​១​ជា​២ ពី​ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​បាន​បំពេញ​ស្រុក​ជា​មរដក​របស់​អញ ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។


ដ្បិត​ទាំង​ហោរានឹង​សង្ឃ​ផង សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា អើ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​អញ​ផង


គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ


គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម សំរាប់​នឹង​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នឹង​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ផង​ដែរ។


ឯ​គ្រឿង​ដ៏​លំអ​របស់​គេ នោះ​ទ្រង់​បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​នៃ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម នឹង​របស់​គួរ​ឆ្អើម​របស់​គេ នៅ​ក្នុង​ទី​នោះ​វិញ បាន​ជា​អញ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក​ដល់​គេ


ទ្រង់​ក៏​លូក​ចេញ​មក មាន​រាង​ដូច​ជា​ដៃ​ចាប់​សក់​ក្បាល​ខ្ញុំ រួច​ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​ទៅ​កណ្តាល​មេឃ ហើយ​នឹង​ដី ក៏​នាំ​ខ្ញុំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដោយ​ការ​ជាក់‌ស្តែង​នៃ​ព្រះ គឺ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ ដែល​បណ្តាល​ឲ្យ​ប្រចណ្ឌ


គ្រា​នោះ ពល​ទ័ព​នឹង​ត្រូវ​ខាង​វា ហើយ​គេ​នឹង​បង្អាប់​ទី​បរិសុទ្ធ គឺ​ជា​ទី​មាំ‌មួន ព្រម​ទាំង​បញ្ឈប់​បំបាត់​ការ​ថ្វាយ​ដង្វាយ​ជានិច្ច​ចេញ ហើយ​តាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​ឡើង


ចៅហ្វាយ​នោះ​នឹង​តាំង​សញ្ញា​យ៉ាង​ម៉ឺង‌ម៉ាត់​នឹង​មនុស្ស​ជា​ច្រើន​នៅ​រវាង​១​អាទិត្យ តែ​ដល់​ពាក់​កណ្តាល​អាទិត្យ​នោះ នឹង​ធ្វើ​ឲ្យ​ការ​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ឈប់​ទៅ ហើយ​នៅ​ក្នុង​ព្រះ‌វិហារ នឹង​មាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​នឹង​បង្ខូច​បំផ្លាញ ក៏​នឹង​មាន​សេចក្ដី​ក្រោធ​ចាក់​ទៅ​លើ​ទី​ខូច​បង់​នោះ ដរាប​ដល់​ចុង​បំផុត ជា​វេលា​ដែល​បាន​កំណត់​ទុក​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម