Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 48:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្ដី​ស្ញែង​ខ្លាច រណ្តៅ នឹង​អន្ទាក់ មក​លើ​ឯង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្ដី​ស្ញែង​ខ្លាច រណ្តៅ និង​អន្ទាក់ មក​លើ​អ្នក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ប្រជា‌ជន​ស្រុក​ម៉ូអាប់​អើយ អ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​ជា​មិន​ខាន! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ប្រជា‌ជន​ស្រុក​ម៉ូអាប់​អើយ អ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​ជា​មិន​ខាន! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 48:43
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ នឹង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ


ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំវិញ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​ផ្តុំ​ពួក​អ្នក ដែល​រត់​ទៅ​នោះ​ឡើយ


នែ បាប៊ីឡូន​អើយ អញ​បាន​ដាក់​អន្ទាក់​សំរាប់​ចាប់​ឯង ហើយ​ឯង​ត្រូវ​ជាប់​ដែរ ឯង​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​ឯង​ឃើញ ហើយ​ចាប់​បាន​ផង ពី​ព្រោះ​ឯង​បាន​ត‌យុទ្ធ​នឹង​ព្រះ‌យេហូវ៉ា


ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ នឹង​សេចក្ដី​វិនាស​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម