Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 48:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កំចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្តាសា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កម្ចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្ដាសា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​ណា​បំពេញ​កិច្ចការ​របស់​ព្រះ‌អម្ចាស់ ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ដាវ​របស់​ខ្លួន ប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេ អ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​ណា​បំពេញ​កិច្ចការ​របស់អុលឡោះ‌តាអាឡា ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ដាវ​របស់​ខ្លួន ប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេ អ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង




យេរេមា 48:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ទ្រង់​យាង​មក​តាម​ផ្លូវ នោះ​គាត់​ស្រែក​ឡើង​ទូល​ថា ទូលបង្គំ​បាន​ចេញ​ទៅ​ឯ​កណ្តាល​ទី​ចំបាំង ហើយ​មើល មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូលបង្គំ ដោយ​បង្គាប់​ថា ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ត្រូវ​ឲ្យ​ឯង​សង​អញ​ជា​ប្រាក់​១​ហាប


តែ​កាល​ទូលបង្គំ​កំពុង​តែ​រវល់​នេះ​ផង​នោះ​ផង អ្នក​នោះ​ក៏​បាត់​ទៅ ឯ​ស្តេច​អ៊ីស្រាអែល មាន​បន្ទូល​តប​ថា ទោស​ឯង​ត្រូវ​ដូច្នោះ​ហើយ គឺ​ខ្លួន​ឯង​បាន​កាត់​សេចក្ដី​នោះ​ស្រាប់


គាត់​ក៏​ទូល​ដល់​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស ឲ្យ​រួច​ពី​ដៃ​ឯង ដែល​អញ​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​រាស្ត្រ​ឯង​ជំនួស​រាស្ត្រ​វា


នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ខឹង​នឹង​ស្តេច ហើយ​ទូល​ថា គួរ​តែ​ទ្រង់​បាន​បាញ់​ដល់​ទៅ​៥ ឬ​៦​ដង​ចុះ នោះ​ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះទ្រង់​នឹង​វាយ​គេ បាន​ត្រឹម​តែ​៣​ដង​ប៉ុណ្ណោះ។


ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​បណ្តាសា​ហើយ​មនុស្ស​ណា ដែល​មិន​ស្តាប់​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ


ឱ​ដាវ​នៃ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​បាន​ឯង​ឈប់​ទ្រឹង​វិញ ចូរ​ស៊ក​ខ្លួន​ទៅ​ក្នុង​ស្រោម​ចុះ ចូរ​ផ្អាក ហើយ​ស្ងៀម​នៅ


ឯង​នឹង​នៅ​ស្ងៀម​ឯ​ណា​បាន ដ្បិត​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ការ​ហើយ គឺ​ទ្រង់​ដំរូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន ហើយ​នឹង​ឆ្នេរ​សមុទ្រ​ផង។


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បើក​ឃ្លាំង​អាវុធ​របស់​ទ្រង់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ


ចូរ​សំឡាប់​អស់​ទាំង​គោ​របស់​គេ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សំឡាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ


តែ​កុំ​ឲ្យ​ឯង​រាល់​គ្នា​បង្អង់​ឈប់​ឡើយ ឲ្យ​ចេះ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ទៅ ត្រូវ​ឲ្យ​វាយ​ពួក​គេ​ដែល​នៅ​ខាង​ក្រោយ កុំ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​គេ​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្តាសា​ដល់​មេរ៉ូស ចូរ​ដាក់​បណ្តាសា​ដល់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​ជា​យ៉ាង​ធ្ងន់ ពី​ព្រោះ​គេ​មិន​បាន​មក​ជួយ​ការ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជួយ​ទាស់​នឹង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ទេ


ដូច្នេះចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ា‌លេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​សំឡាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម នឹង​អូដ្ឋ ហើយ​នឹង​លា​ដែរ។


ឯ​អ័កាក់​នោះ សូល នឹង​ពួក​ទ័ព បាន​ទុក​ឲ្យ​នៅ​វិញ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ នឹង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម នឹង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ តែ​ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​ដំឡៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចេញ​ទាំង​អស់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម