Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 44:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នេះ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​នៅ​ទី​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា ពាក្យ​របស់​អញ​នឹង​បាន​តាំង​ទាស់​នឹង​ឯង សំរាប់​ជា​ការ​អាក្រក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "នេះ​ជា​ទី​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក​នៅ​ទី​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ពាក្យ​របស់​យើង​នឹង​បាន​តាំង​ទាស់​នឹង​អ្នក សម្រាប់​ជា​ការ​អាក្រក់"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា យើង​នឹង​ផ្ដល់​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​ឲ្យ​រង​ទុក្ខ​វេទនា​នៅ​ស្រុក​នេះ ស្រប​តាម​ពាក្យ​របស់​យើង​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា យើង​នឹង​ផ្ដល់​ទី​សំគាល់​មួយ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​ឲ្យ​រង​ទុក្ខ​វេទនា​នៅ​ស្រុក​នេះ ស្រប​តាម​ពាក្យ​របស់​យើង​មែន

សូមមើលជំពូក ចម្លង




យេរេមា 44:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។


ឯ​ទ្រង់​វិញ ទ្រង់​ក៏​មាន​ប្រាជ្ញា​ដែរ ទ្រង់​នឹង​នាំ​សេចក្ដី​វេទនា​មក ហើយ​មិន​ព្រម​ដក​ព្រះ‌បន្ទូល​ទ្រង់​វិញ​ឡើយ គឺ​ទ្រង់​នឹង​ក្រោក​ឡើង​ទាស់​នឹង​ពួក​វង្ស​របស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​នឹង​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ


ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។


ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី


ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូ‌អែល


មើល ខ្ញុំ ហើយ​នឹង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សំរាប់​ជា​ទី​សំគាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ផារ៉ោន-ហុបរ៉ា ស្តេច​ស្រុក​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​វា ដូច​ជា​អញ​បាន​ប្រគល់​សេដេគា ជា​ស្តេច​យូដា ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ដែល​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​រក​ជីវិត​វា​ដែរ។


តែ​ចំណែក​ពាក្យ នឹង​បញ្ញត្ត​ច្បាប់ ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បំរើ​អញ តើ​មិន​បាន​តាម​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ទាន់​ទេ​ឬ រួច​គេ​បែរ​ជា​ទទួល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត នឹង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង។


នេះ​ជា​ទី​សំគាល់​ដល់​ឯង ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី នឹង​ភីនេ‌ហាស កូន​ឯង​ទាំង​២ គឺ​គេ​នឹង​ស្លាប់​ទៅ​ទាំង​២​នាក់​នៅ​ថ្ងៃ​តែ​១


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម