Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 42:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា ខ្ញុំ​បាន​ឮ​ហើយ មើល ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​នឹង​អ្នក​រាល់​គ្នា​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​ឮ​ហើយ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​ពី​អ្នក​រាល់​គ្នា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្យាការី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា រួច​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ឆ្លើយ​មក​អ្នក​រាល់​គ្នា​វិញ ឥត​លាក់‌លៀម​ត្រង់​ណា​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ណាពី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ខ្ញុំ​នឹង​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា រួច​ហើយ ខ្ញុំ​នឹង​ជម្រាប​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​ឆ្លើយ​មក​អ្នក​រាល់​គ្នា​វិញ ឥត​លាក់‌លៀម​ត្រង់​ណា​ឡើយ»។

សូមមើលជំពូក ចម្លង




យេរេមា 42:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​មិន​បាន​លាក់​សេចក្ដី​សុចរិត​របស់​ទ្រង់ នៅ​ក្នុង​ចិត្ត​ទេ គឺ​បាន​ថ្លែង​ប្រាប់​ពី​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​វិញ ក៏​មិន​បាន​បំបិទ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត របស់​ទ្រង់ នៅ​ក្នុង​ជំនុំ​ធំ​ដែរ


ម៉ូសេ​ទូល​តប​ថា មើល ទូលបង្គំ​នឹង​ចេញ​ពី​ទ្រង់​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​រុយ​បាន​ថយ​ចេញ​ពី​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​របស់​ទ្រង់​នៅ​ពេល​ថ្ងៃ​ស្អែក ប៉ុន្តែ​សូម​កុំ​ឲ្យ​តែ​ទ្រង់​បញ្ឆោត​ទៀត ដើម្បី​នឹង​ឃាត់​បណ្តាជន​មិន​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់‌សប្តិ ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ​ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ


ឯង​រាល់​គ្នា​ត្រូវ​សួរ​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​ឯង​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​យ៉ាង​ណា


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​បង្គាប់​ដូច្នេះ ចូរ​ទៅ​ឈរ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​ពាក្យ​ដែល​អញ​បង្គាប់​ឲ្យ​ឯង​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ


ត្រូវ​ឲ្យ​ឯង​ថ្លែង​ពាក្យ​របស់​អញ​ប្រាប់​ដល់​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី ដ្បិត​គេ​រឹង‌ចចេស​ណាស់។


ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង


ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ


បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ នឹង​សេចក្ដី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រាអែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ


មួយ​ទៀត ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម