Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 40:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូហា‌ណាន ជា​កូន​ការា​ថា កុំ​ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​ពី​ដំណើរ​អ៊ីស‌ម៉ាអែល​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្តែ កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូ‌ហា‌ណាន ជា​កូន​ការា​ថា៖ កុំ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​អំពី​អ៊ីស‌ម៉ា‌អែល​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម តប​ទៅ​លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា​វិញ​ថា៖ «កុំ​ធ្វើ​ដូច្នោះ​ឲ្យ​សោះ ដ្បិត​សេចក្ដី​ដែល​លោក​ពោល​អំពី​លោក​អ៊ីស្មា‌អែល​នោះ មិន​ពិត​ទេ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម តប​ទៅ​លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា​វិញ​ថា៖ «កុំ​ធ្វើ​ដូច្នោះ​ឲ្យ​សោះ ដ្បិត​សេចក្ដី​ដែល​អ្នក​ពោល​អំពី​លោក​អ៊ីស្មា‌អែល​នោះ មិន​ពិត​ទេ!»។

សូមមើលជំពូក ចម្លង




យេរេមា 40:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា នឹង​១០​នាក់​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ​ទៅ គឺ​គេ​សំឡាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ


ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម‌ត្រូវ​ហើយ។


មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម