Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 4:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន‌ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​រាស្ត្រ​អញ មិន​មែន​សំរាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សំរាប់​សំអាត​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​គ្រា​នោះ​នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន​ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង មិន​មែន​សម្រាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សម្រាប់​សម្អាត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា: «មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថាន មក​លើ​ប្រជា‌ជន​របស់​យើង។ ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​មាន​បន្ទូល មក​កាន់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ថា: «មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោ‌ស្ថាន មក​លើ​ប្រជា‌ជន​របស់​យើង។ ខ្យល់​នោះ​មិន​មែន​បក់​សម្រាប់​រោយ​ស្រូវ​ទេ

សូមមើលជំពូក ចម្លង




យេរេមា 4:11
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ នឹង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ


ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ពី​ខ្ញុំ​ចេញ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ឲ្យ​ខំ​ជួយ​កំសាន្ត​ទុក្ខ​ខ្ញុំ ពី​ដំណើរ​ពួក​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​ឡើយ


គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ​តាម​ព្រះ‌ហឫទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក


ឯង​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កំចាត់‌កំចាយ​គេ​អស់​ទៅ​ដែរ នោះ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ឯង​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​ទី​អួត​របស់​ឯង។


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់


ដូច្នេះ អញ​នឹង​កំចាត់‌កំចាយ​ឯង​ដូច​ជា​ចំបើង​ដែល​រសាត់​ទៅ​បាត់ ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន


ឯង​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេច‌ខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទំងន់


មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​ចេញ​ទៅ​ហើយ អើ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក លើ​ក្បាល​របស់​ពួក​មនុស្ស​អាក្រក់


គឺ​ជា​ខ្យល់​ពេញ​កំឡាំង​នឹង​មក​ជំនួស​អញ ឥឡូវ​នេះ អញ​នឹង​សំរេច​ទោស​ដល់​គេ


ន៏ ឮ​សំឡេង​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ស្រែក​នៅ​ឯ​ស្រុក​ឆ្ងាយ​ណាស់​ថា តើ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ទេ​ឬ​អី តើ​មហា‌ក្សត្រ​នៃ​ក្រុង​នោះ​មិន​នៅ​ទេ​ឬ ហេតុ​អ្វី​បាន​ជា​គេ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ហើយ​ដោយ​របស់​ឥត​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ដូច្នេះ


ឱ​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ


ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង


ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ


ពួក​ស្រីៗ​ដែល​មាន​ចិត្ត​ទន់​សន្តោស​បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង កូន​ទាំង​នោះ​ជា​អាហារ​ដល់​គេ ក្នុង​គ្រា​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ


ទោះ​ទាំង​មេ​ស្វាន​ក៏​បើក​ដោះ​ឲ្យ​កូន​បៅ​ដែរ តែ​ឯ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ​វិញ នោះ​មាន​ចិត្ត​ខ្មៅ ដូច​ជា​សត្វ​អូសទ្រីច​នៅ​ទី​រហោ‌ស្ថាន


ដ្បិត​សេចក្ដី​ទុច្ចរិត​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​បាន​ធ្ងន់​ជាង​អំពើ​បាប​របស់​ក្រុង​សូដុំម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​១​រំពេច ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ


អើ មើល ដែល​បាន​ដាំ​ដូច្នេះ​ហើយ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត​បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ​អី អើ នឹង​ត្រូវ​ស្វិត​ក្រៀម​ទៅ នៅ​កន្លែង​ដែល​ដុះ​នោះ​ឯង។


តែ​វា​ត្រូវ​ដក​រំលើង ដោយ​សេចក្ដី​ឃោរ‌ឃៅ ហើយ​ត្រូវ​បោះ​ចុះ​ដល់​ដី រួច​ខ្យល់​ពី​ទិស​ខាង​កើត​ក៏​ធ្វើ​ឲ្យ​ផល​វា​ស្វិត​ក្រៀម​ទៅ មែក​ដ៏​មាំ​របស់​វា​ត្រូវ​បាក់ ហើយ​ក្រៀម​ស្ងួត​ទៅ ឯ​ភ្លើង​ក៏​ឆេះ​អស់​រលីង


ទោះ​បើ​គេ​កើត​ផល​ជា​បរិបូរ នៅ​ក្នុង​ពួក​បង​ប្អូន​ក៏​ដោយ គង់​តែ​នឹង​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក គឺ​ជា​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន​ដែរ នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត ហើយ​រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ ខ្យល់​នោះ​នឹង​ធ្វើ​ទ្រព្យ​សម្បត្តិ ជា​ភាជនៈ​ដ៏​មាន​ដំឡៃ​គ្រប់​មុខ​បាន​ទៅ​ជា​របឹប​ទាំង​អស់


ហេតុ​ដូច្នោះគេ​នឹង​បាន​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​សូន្យ​បាត់​យ៉ាង​បន្ទាន់ គឺ​ដូច​ជា​អង្កាម​ដែល​ខ្យល់​កួច​ផាត់​ចេញ​ពី​លាន​ស្រូវ ហើយ​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើង‌ក្រាន។


ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប គេ​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។


ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន


ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​ទ្រង់ មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន​វិញ។


ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម