Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 35:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​យេរេមា លោក​ប្រាប់​ដល់​ពួក​វង្ស​នៃ​រេកាប​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​ព្ធយុ‌កោ​ឯង ហើយ​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​គាត់ ព្រម​ទាំង​សំរេច​តាម​អស់​ទាំង​ពាក្យ ដែល​គាត់​បាន​ផ្តាំ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 បន្ទាប់​មក ហោរា​យេរេមា​ថ្លែង​ទៅ​កាន់​ពួក​វង្ស​រេកាប​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​បុព្វ‌បុរស​អ្នក ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​របស់​គាត់ ព្រម​ទាំង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​គាត់​បាន​ផ្តាំ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បន្ទាប់​មក លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​រេកាប​ថា៖ «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “ដោយ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យ៉ូណា‌ដាប់ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​បង្គាប់​ទុក

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បន្ទាប់​មក យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​រេកាប​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា “ដោយ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យ៉ូណា‌ដាប់ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​បង្គាប់​ទុក

សូមមើលជំពូក ចម្លង




យេរេមា 35:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។


ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ហើយ​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឲ្យ​ឯង​បាន​នៅ​ជា​ដរាប។


ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម