Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​បង្គាប់ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ នោះ​គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​នឹង​ភ្លើង​ចោល អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​បង្គាប់ ហើយ​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​ចោល យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 យើង​នឹង​បញ្ជា​ឲ្យ​ពួក​គេ​វិល​មក​វាយ​ក្រុង​នេះ​វិញ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នានា​នៅ​ស្រុក​យូដា ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​ប្រជា‌ជន​រស់​នៅ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 យើង​នឹង​បញ្ជា​ឲ្យ​ពួក​គេ​វិល​មក​វាយ​ក្រុង​នេះ​វិញ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នានា​នៅ​ស្រុក​យូដា ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​ប្រជា‌ជន​រស់​នៅ»។

សូមមើលជំពូក ចម្លង




យេរេមា 34:22
36 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាវីឌ​មាន​បន្ទូល​ទៅ​អ័ប៊ី‌សាយ នឹង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា មើល អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេន‌យ៉ាមីន​នេះ តើ​នឹង​លើស​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​វា​មក​ហើយ


គេ​ចាប់​ស្តេច​នាំ​ឡើង​ទៅ​ឯ​ស្តេច​បាប៊ីឡូន នៅ​ត្រង់​រីបឡា រួច​គេ​កាត់​ទោស​ទ្រង់


ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង ហើយ​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ


ហេតុ​នោះ ព្រះ‌ទ្រង់​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សំឡាប់​ពួក​កំឡោះៗ​របស់​គេ​ដោយ​ដាវនៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា​ដល់ ទោះ​ទាំង​កំឡោះ ក្រមុំ ចាស់‌ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ទ្រង់​បាន​ប្រគល់​គេ​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ


អញ​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​អញ អើ អញ​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​អញ សំរាប់​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​អញ


នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង​ទទេ ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់​ចុះ


តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ផង​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក


នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ រួច​ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ


អស់​ទាំង​ទី​ក្រុង​បរិសុទ្ធ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ចោល​ស្ងាត់​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ចោល​ស្ងាត់ ឯ​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​ខូច​បង់​ទៅ


កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ ហើយ​បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត


ពួក​ខាល់ដេ ដែល​ត‌យុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​ដង្វាយ​ច្រួច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ទី​នេះ​ដែល​ឯង​រាល់​គ្នា​ថា ជា​ទី​ខូច​បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ទៅ​ទូល​សេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល


គេ​នឹង​នាំ​ភរិយានឹង​ព្រះ‌រាជ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ឆេះ​ដោយ​ភ្លើង។


ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង នឹង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តាជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង


មាន​សត្វ​សិង្ហ​១​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឯង ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង ត្រូវ​បែក​បាក់​ចោល ឥត​មាន​អ្នក​ណា​នៅ


ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង នឹង​ជា​ទី​ផ្តាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ


ឥត​មាន​អ្នក​ណា​នៅ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ទទេ អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ទី​ក្រុង


ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ដំណាក់​ស្តេច ព្រម​ទាំង​បណ្តា​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម​ផង គឺ​លោក​ដុត​អស់​ទាំង​ផ្ទះ​ធំៗ​ចោល


នៅ​គ្រា​នោះ គេ​ទំលាយ​កំផែង​ទី​ក្រុង​បាន រួច​ពួក​ទាហាន​ទាំង​អស់​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទាំង​យប់ ទៅ​តាម​ផ្លូវ​ទ្វារ​កណ្តាល​កំផែង​ទាំង​២ ដែល​នៅ​ជិត​ច្បារ​ស្តេច ហើយ​គេ​រត់​ដំរង់​ទៅ​ឯ​ស្រុក​វាល (ចំណែក​ពួក​ខាល់ដេ​គេ​នៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង)


អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ


ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎


ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​បញ្ឈឺ​ចិត្ត​ពួក​សុចរិត ដោយ​សេចក្ដី​កំភូត ជា​ពួក​អ្នក​ដែល​អញ​មិន​បាន​ឲ្យ​ព្រួយ​ចិត្ត​សោះ ហើយ​ឯង​បាន​ចំរើន​កំឡាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​រួច​ជីវិត​វិញ​ឡើយ


តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តាជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ


ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប ដោយ​ព្រោះ​ផល​នៃ​កិរិយា​របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។


បន្ទាប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ទ្រង់​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​៧០​ឆ្នាំ​ហើយ​នេះ


គឺ​អញ​នឹង​កំចាត់‌កំចាយ​គេ ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​មិន​បាន​ស្គាល់​ឡើយ ដូច្នេះ ស្រុក​ក៏​បាន​ស្ងាត់​ច្រៀប នៅ​ខាង​ក្រោយ​គេ ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទៀត​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​លំអ​ទៅ​ជា​ទី​ខូច​បង់។


កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្រេវ‌ក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សំឡាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម