Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ទៅ​ទូល​សេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ទៅ​ទូល​ព្រះបាទសេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្ដេច​នោះ​នឹង​ដុត​កម្ទេច​ទីក្រុង។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ចូរ​ទៅ​ជម្រាប​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង។

សូមមើលជំពូក ចម្លង




យេរេមា 34:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក សេដេគា​ទ្រង់​បះ‌បោរ​នឹង​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​ដល់​ឆ្នាំ​ទី​៩ក្នុង​រាជ្យ​ទ្រង់ នៅ​ថ្ងៃ​១០ខែ​បុស្ស នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន​ក៏​មក នាំ​ទាំង​ពួក​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ក៏​លើក​បន្ទាយ​នៅ​ព័ទ្ធ​ជុំវិញ


ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង ហើយ​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សំរាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ដោយ​ភ្លើង​ចោល។


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​បំបែរ​គ្រឿង​សស្ត្រា‌វុធ ដែល​នៅ​ក្នុង​ដៃ​ឯង​រាល់​គ្នា​នោះ ឲ្យ​ត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​នឹង​ពួក​ខាល់ដេ ដែល​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា​ខាង​ក្រៅ​កំផែង អញ​នឹង​ប្រមូល​គេ​មក​នៅ​កណ្តាល​ទី​ក្រុង​នេះ


គេ​នឹង​ដឹក‌នាំ​គ្រឿង​ទាំង​នោះ ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​ត្រូវ​នៅ​ទី​នោះ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ប្រោស នោះ​អញ​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ពី​ព្រោះ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ថា ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដូច្នេះ មើល​អញ​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​បង្គាប់ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ នោះ​គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​នឹង​ភ្លើង​ចោល អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ។


គេ​នឹង​នាំ​ភរិយានឹង​ព្រះ‌រាជ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ឆេះ​ដោយ​ភ្លើង។


ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង នឹង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តាជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម