Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ជា​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម ពួក​សេនាបតី ពួក​សង្ឃ នឹង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក ដែល​បាន​ដើរ​កណ្តាល​ចំហៀង​នៃ​កូន​គោ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មើល៍! យើង​បញ្ជា​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម ពួក​សេនាបតី ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដើរ​កណ្ដាល​ចំហៀង​នៃ​កូន​គោ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 យើង​នឹង​ប្រគល់​ពួក​មន្ត្រី​នៅ​ស្រុក​យូដា ពួក​មន្ត្រី​នៅ​ក្រុង​យេរូ‌សាឡឹម ពួក​មហា‌តលិក ពួក​បូជា‌ចារ្យ និង​ប្រជា‌ជន​នៅ​ស្រុក​ទាំង​មូល ដែល​បាន​ដើរ​កាត់​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​របស់​កូន​គោ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 យើង​នឹង​ប្រគល់​ពួក​មន្ត្រី​នៅ​ស្រុក​យូដា ពួក​មន្ត្រី​នៅ​ក្រុង​យេរូ‌សាឡឹម ពួក​មហា‌តលិក ពួក​អ៊ីមុាំ និង​ប្រជា‌ជន​នៅ​ស្រុក​ទាំង​មូល ដែល​បាន​ដើរ​កាត់​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​របស់​កូន​គោ​នោះ

សូមមើលជំពូក ចម្លង




យេរេមា 34:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​កាល​ថ្ងៃ​លិច​ទៅ បាន​ងងឹត​ហើយ នោះ​ឃើញ​មាន​គុក​ភ្លើង​ហុយ​ផ្សែង នឹង​ចន្លុះ​ដែល​ឆេះ​ទៅ​មក​នៅ​កណ្តាល​ដុំ​សាច់​ទាំង​នោះ។


រួច​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​នឹង​ដឹង​ដោយ‌សារ​អ្វី​ថា ទូលបង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ពិត


ហើយ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​ព្រះ‌មាតា ពួក​ជំនិត ពួក​អ្នក​ធំ នឹង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ក៏​ចេញ​ទៅ​គាល់​ស្តេច​បាប៊ីឡូន គឺ​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់​នោះ​ឯង ដែល​ស្តេច​បាប៊ីឡូន​ចាប់​យក​បាន


ទ្រង់​ក៏​ដឹក‌នាំ​យ៉ូយ៉ា‌គីន ព្រម​ទាំង​ព្រះ‌មាតា នឹង​ភរិយា ហើយ​ពួក​មេ‌ទ័ព នឹង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ផង ទៅ​ឯ​ស្រុក​បាប៊ីឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន​នោះ


គឺ​ក្នុង​គ្រា​ក្រោយ​ដែល​ស្តេច​យេកូនាស នឹង​អគ្គ‌មហេសី ពួក​សេនាបតី ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ នឹង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ


ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន នឹង​បណ្តាជន​ទាំង‌ឡាយ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​បើក​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់​ប្រើ​គេ​ទុក​ជា​បាវ​បំរើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ


កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ាមីន)


រួច​ស្តេច​បាប៊ីឡូន ទ្រង់​សំឡាប់​ពួក​បុត្រា​របស់​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សំឡាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ


ហើយ​ទ្រង់​បាន​សំរេច​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​ចៅ‌ក្រម ដែល​ជំនុំ‌ជំរះ​យើង​ខ្ញុំ ដោយ​បាន​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​កើត​មាន​ការ​អ្វី ដូច​ជា​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​នោះ​ឡើយ។


ក៏​មិន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដែល​បាន​ទាយ​ដល់​ពួក​ស្តេច ពួក​ចៅហ្វាយ ពួក​ឰយុកោ​របស់​យើង​ខ្ញុំ នឹង​បណ្តាជន​ក្នុង​ស្រុក ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ


ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅហ្វាយ នឹង​ពួក​ឰយុកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម