យេរេមា 34:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ហើយអញនឹងប្រគល់ពួកមនុស្ស ដែលបានក្បត់នឹងសេចក្ដីសញ្ញារបស់អញ ជាពួកអ្នកដែលមិនបានធ្វើតាមពាក្យនៃសេចក្ដីសញ្ញា ដែលគេបានតាំងនៅមុខអញ ក្នុងកាលដែលគេបានពុះកូនគោជា២ចំហៀង រួចដើរនៅកណ្តាលចំហៀងទាំង២នោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 មនុស្សដែលបានក្បត់នឹងសេចក្ដីសញ្ញារបស់យើង ហើយមិនបានកាន់តាមពាក្យនៃសេចក្ដីសញ្ញា ដែលគេបានតាំងនៅមុខយើង នោះយើងនឹងធ្វើឲ្យគេបានដូចជាគោដែលគេបានពុះជាពីរចំហៀង រួចដើរនៅកណ្ដាលចំហៀងទាំងពីរនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀង យ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។ សូមមើលជំពូកអាល់គីតាប18 យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។ សូមមើលជំពូក |