Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 32:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​១​ដែល​ទ្រង់​បាន​បង្គាប់​ដល់​គេ​ដែរ ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អង្គ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​បន្ទូល​របស់​ទ្រង់​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។

សូមមើលជំពូក ចម្លង




យេរេមា 32:23
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់​តាំង​ពី​គ្រា​ពួក​ឰយុកោ​យើង​ខ្ញុំ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​មាន​ទោស​ជា​ទំងន់​ក្រៃ​ពេក ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ បាន​ជា​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ស្តេច នឹង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ បាន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​ដទៃ ដល់​ដាវ ដល់​សណ្ឋាន​ជា​ឈ្លើយ ដល់​ការ​រឹប​ជាន់ ហើយ​ដល់​សេចក្ដី​អាម៉ាស់​ខ្មាស ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ


ទ្រង់​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចំអែត​ដល់​គេ ហើយ​បណ្តាល​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក ឲ្យ​គេ​ផឹក ក៏​បាន​បង្គាប់ ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ។


គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ ក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទ្រង់​សោះ


អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សំបូរ ដើម្បី​ឲ្យ​បាន​បរិភោគ​ផល នឹង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែកាល​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មរដក​របស់​អញ​បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ


ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ដើម្បី​នឹង​ដើរ​តាម​ច្បាប់ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា


ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​ទាន់​បន្ទាប​ខ្លួន​នៅ​ឡើយ ក៏​មិន​បាន​កោត‌ខ្លាច ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ នឹង​បញ្ញត្ត​ច្បាប់​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា នឹង​ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​ផង។


ប៉ុន្តែ ឯង​មិន​បាន​ស្តាប់​តាម​អញ ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​ពួក​ព្ធយុ‌កោ​ទៅ​ទៀត។


ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្ត​ទ្រង់ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ​ពិចារណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ នឹង​ពួក​កំឡោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ


ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល‌ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ អើ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ


អញ​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ឲ្យ​ដើរ​តាម​ច្បាប់​របស់​ពួក​ឰយុកោ​ឯង​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្ត​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ


ប៉ុន្តែកូន​ចៅ​ទាំង​នោះ​ក៏​រឹង‌ចចេស​នឹង​អញ​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​អញ​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ​ឯង គេ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ទៅ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន


តែ​គេ​បាន​រឹង‌ចចេស​នឹង​អញ ឥត​ព្រម​ស្តាប់​តាម​អញ​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ ទាស់​នឹង​គេ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ


ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។


បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ


តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម»


ដ្បិត​អ្នក​ណា​ដែល​កាន់​ក្រិត្យ‌វិន័យ​ទាំង​មូល​តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​ទោស​ចំពោះ​ក្រិត្យ‌វិន័យ​ទាំង​មូល​នោះ​ហើយ


ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង


គឺ​បើ​ឯង​រាល់​គ្នា​រំលង​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​បង្គាប់​មក ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​កាត់​ឡើង​ទាស់​នឹង​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ជា​ឆាប់​ពី​ស្រុក​ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម