យេរេមា 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឥឡូវនេះ តើឯងមិនចង់អំពាវនាវរកអញវិញទេឬអី ដោយថា ឱព្រះវរបិតានៃខ្ញុំម្ចាស់អើយ ទ្រង់ជាព្រះដ៏ដឹកនាំខ្ញុំម្ចាស់ពីកាលនៅក្មេង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ឥឡូវនេះ តើអ្នកមិនចង់អំពាវនាវរកយើងវិញទេឬ ដោយថា ឱព្រះវរបិតានៃខ្ញុំម្ចាស់អើយ ព្រះអង្គជាព្រះដឹកនាំខ្ញុំម្ចាស់ពីកាលនៅក្មេង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា “ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់ តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ! សូមមើលជំពូកអាល់គីតាប4 ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា “ឱបិតាអើយ ទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីខ្ញុំនៅក្មេងម៉្លេះ! សូមមើលជំពូក |
ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា