Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 27:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​សសរ សមុទ្រ នឹង​ជើង​ថ្កល់ ហើយ​នឹង​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សសរ សមុទ្រ និង​ជើង​ថ្កល់ និង​ប្រដាប់​ប្រដា​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​អំពី​សសរ អាង​ធំ និង​ដែក​កំណល់ ព្រម​ទាំង​របស់​ឯ​ទៀតៗ​ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​អំពី​សសរ អាង​ធំ និង​ដែក​កំណល់ ព្រម​ទាំង​របស់​ឯ​ទៀតៗ​ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នេះ

សូមមើលជំពូក ចម្លង




យេរេមា 27:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​សិត​ធ្វើ​ជា​សមុទ្រ មាន​រាង​មូល​ទំហំ​១០​ហត្ថ គឺ​ពី​មាត់​ម្ខាង​ទៅ​ដល់​ម្ខាង ហើយ​កំពស់​៥​ហត្ថ បើ​យក​ខ្សែ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​៣០​ហត្ថ


គាត់​ក៏​ធ្វើ​គ្រោង​លង្ហិន​១០ បណ្តោយ​៤​ហត្ថ ទទឹង​៤​ហត្ថ ហើយ​កំពស់​៣​ហត្ថ


រីឯ​សសរ​លង្ហិន នឹង​ជើង​កំណល់ ហើយ​សមុទ្រ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​ក៏​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ដល់​ស្រុក​បាប៊ីឡូន


សសរ​១​កំពស់​១៨​ហត្ថ ហើយ​ក្បាល​សសរ​លង្ហិន នៅ​ពី​លើ​នោះ​ក៏​កំពស់​៣​ហត្ថ​ទៀត មាន​ទាំង​ក្បាច់​ក្រឡា​អួន នឹង​ផ្លែ​ទទឹម​នៅ​ជុំវិញ ធ្វើ​សុទ្ធ​តែ​ពី​លង្ហិន​ផង ឯ​សសរ​ទី​២​ក៏​ដូច​គ្នា មាន​ទាំង​ក្បាច់​ក្រឡា​អួន​ដែរ។


ឯ​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ធំ​ទាំង​តូច នឹង​របស់​ថ្លៃ​វិសេស​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ព្រះ‌រាជ‌ទ្រព្យ​នៃ​ស្តេច នឹង​ទ្រព្យ​របស់​ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ នោះ​ក៏​នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទាំង​អស់


ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​នាង ជា​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ទ្រង់​ឡើយ


នោះ​ព្រះ‌អម្ចាស់​ទ្រង់​ប្រគល់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដាទៅ​ក្នុង​កណ្តាប់​ដៃ​នេប៊ូ‌ក្នេសា ព្រម​ទាំង​គ្រឿង​ប្រដាប់​១​ភាគ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ផង ហើយ​ទ្រង់​ក៏​ដឹក‌នាំ​ទៅ​ឯ​ស្រុក​ស៊ីណើរ ដាក់​ក្នុង​វិហារ​របស់​ព្រះ​នៃ​ទ្រង់ គឺ​បាន​នាំ​យក​គ្រឿង​ប្រដាប់​ទាំង​នោះ​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ​នៃ​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម