យេរេមា 26:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ប៉ុន្តែត្រូវឲ្យដឹងពិតថា បើអ្នករាល់គ្នាសំឡាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ នឹងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រាប់ពាក្យទាំងនេះ នៅត្រចៀកអ្នករាល់គ្នាជាពិត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 មានការមួយដែលអ្នកត្រូវដឹងថា បើអ្នករាល់គ្នាសម្លាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីប្រាប់ពាក្យទាំងនេះ ដល់ត្រចៀកអ្នករាល់គ្នាជាពិត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 តែសូមជ្រាបឲ្យបានច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះសម្លាប់មនុស្សគ្មានកំហុស ដ្បិតព្រះអម្ចាស់ពិតជាបានចាត់ខ្ញុំ ឲ្យនាំពាក្យទាំងនេះមកជម្រាបបងប្អូនមែន»។ សូមមើលជំពូកអាល់គីតាប15 តែសូមជ្រាបឲ្យបានច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះសម្លាប់មនុស្សគ្មានកំហុស ដ្បិតអុលឡោះតាអាឡាពិតជាបានចាត់ខ្ញុំ ឲ្យនាំពាក្យទាំងនេះមកជម្រាបបងប្អូនមែន»។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា នឹងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ