Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 24:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​អញ​នឹង​តាំង​ភ្នែក​មើល​តាម​គេ ឲ្យ​បាន​សេចក្ដី​ល្អ ហើយ​នឹង​នាំ​គេ​មក​ក្នុង​ស្រុក​នេះ​វិញ អញ​នឹង​ស្អាង​គេ​ឡើង មិន​រុះ​វិញ​ឡើយ ក៏​នឹង​ដាំ​គេ​ចុះ ឥត​រំលើង​ចេញ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​យើង​នឹង​តាម​មើល​គេ ឲ្យ​បាន​សេចក្ដី​ល្អ ហើយ​នឹង​នាំ​គេ​មក​ក្នុង​ស្រុក​នេះ​វិញ យើង​នឹង​ស្អាង​គេ​ឡើង មិន​រុះ​វិញ​ឡើយ ក៏​ដាំ​គេ​ចុះ ឥត​រំលើង​ចេញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​ពេញ​ចិត្ត​នឹង​ពួក​គេ ហើយ​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​នេះ​វិញ យើង​នឹង​បណ្ដុះ‌បណ្ដាល​ពួក​គេ ហើយ​មិន​បំផ្លាញ​ពួក​គេ​ទេ យើង​នឹង​ដាំ​ពួក​គេ ហើយ​មិន​រម្លើង​ពួក​គេ​ចោល​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យើង​ពេញ​ចិត្ត​នឹង​ពួក​គេ ហើយ​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​នេះ​វិញ យើង​នឹង​បណ្ដុះ‌បណ្ដាល​ពួក​គេ ហើយ​មិន​បំផ្លាញ​ពួក​គេ​ទេ យើង​នឹង​ដាំ​ពួក​គេ ហើយ​មិន​រំលើង​ពួក​គេ​ចោល​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 24:6
28 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា ចូរ​នាំ​វា​ចុះ​មក​ឯ​លោក​កុំ​ខាន ឲ្យ​លោក​បាន​ឃើញ​ផង


ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ទ្រង់ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំបាំង​ជានិច្ច


ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក‌រឭក ដោយ​ចំរើន​ព្រះ‌គុណ​ដល់​ទូលបង្គំ​ផង ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី ដែល​ទូលបង្គំ​បាន​អនុ‌គ្រោះ​ដល់​បណ្តាជន​នេះ។


ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ


គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ដោយ​ព្រះ‌ហស្ត​ទ្រង់ ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រាអែល​វិញ ទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃ តែ​បាន​ឲ្យ​អ៊ីស្រាអែល​វាត​ទី​ចេញ​ទៅ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​អាណិត‌អាសូរ​ដល់​ពួក​យ៉ាកុប ហើយ​នឹង​រើស​អ៊ីស្រាអែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់​នៅ នោះ​នឹង​ចូល​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពួក​វង្ស​របស់​យ៉ាកុប


ពួក​អ្នក​នៅ​ក្នុង​ឯង​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់ គេ​នឹង​គ្រង​បាន​ស្រុក​ជា​មរដក​នៅ​ជា​ដរាប គេ​ជា​មែក​ដែល​អញ​បាន​ផ្សាំ ជា​ការ​ដែល​ដៃ​អញ​បាន​ធ្វើ ដើម្បី​ឲ្យ​អញ​បាន​ដំកើង​ឡើង


មើល នៅ​ថ្ងៃ​នេះ អញ​តាំង​ឯង​លើ​អស់​ទាំង​សាសន៍ នឹង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទំលាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង។


រួច​ក្រោយ​ដែល​អញ​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​អញ​នឹង​ត្រឡប់​ចិត្ត មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នា​ដល់​មរដក​របស់​គេ ហើយ​ដល់​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង


គឺ​គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឡើង​រួច​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ទ្រង់​បាន​បណ្តេញ​គេ​នោះ​ផង អញ​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​គេ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សំរាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ដោយ​ភ្លើង​ចោល។


រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ


រួច​ដែល​អញ​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង​កាច់​បំបាក់ រំលំ បំផ្លាញ​ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​អញ​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រាអែល​អើយ អញ​នឹង​សង់​ឯង​ឡើង​វិញ នោះ​ឯង​នឹង​បាន​តាំង​នៅ ឯង​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី​ទៀត ព្រម​ទាំង​ចេញ​ទៅ​លោត‌កញ្ឆេង​ជា​មួយ​នឹង​ពួក​អ្នក​ដែល​លេង​សប្បាយ


មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​សេចក្ដី​កំហឹង សេចក្ដី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្ដី​គ្នាន់‌ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត


អើ អញ​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​អញ​នឹង​ដាំ​គេ​ចុះ​នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​អញ


អញ​នឹង​ធ្វើ​ឲ្យ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល ដែល​ជា​ឈ្លើយ​វិល​មក​វិញ ហើយ​នឹង​សង់​គេ​ឡើង​ដូច​កាល​ដើម


ឯ​ទី​ក្រុង​នេះ នឹង​បាន​សំរាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​អញ សំរាប់​ជា​សេចក្ដី​សរសើរនឹង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​អញ​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត‌ខ្លាច ហើយ​ភ័យ​ញ័រ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ នឹង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​អញ​ផ្តល់​ដល់​គេ។


ចូរ​យក​យេរេមា​ទៅ​ទំនុក‌បំរុង​ដោយ​ល្អ​ផង កុំ​ឲ្យ​ធ្វើ​បាប​ដល់​លោក​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ


បើ​ឯង​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ នោះ​អញ​នឹង​សង់​ឯង​ឡើង​ឥត​រំលំ​ចុះ​ឡើយ ក៏​នឹង​ដាំ​ឯង​រាល់​គ្នា​ឥត​រំលើង​វិញ​ដែរ ដ្បិត​អញ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​ធ្វើ​ដល់​ឯង​រាល់​គ្នា​ហើយ


ដ្បិត​អញ​នឹង​យក​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​ប្រមូល​ឯង ពី​គ្រប់​ទាំង​ស្រុក នាំ​មក​ក្នុង​ស្រុក​ជា​របស់​ផង​ឯង​រាល់​គ្នា​វិញ


អញ​នឹង​នាំ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ខូច​បង់​ឡើង ព្រម​ទាំង​អាស្រ័យ​នៅ​ផង គេ​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ក៏​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​ផល​ពី​ចំការ​នោះ គេ​នឹង​ដាំ​ច្បារ ហើយ​ស៊ី​ផល​នោះ​ដែរ


ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ថែ​រក្សា ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។


ពី​ព្រោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ‌កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ‌ភក្ត្រ ព្រះ‌អម្ចាស់​តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម