យេរេមា 24:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ដូចជាឯងបានស្គាល់ផ្លែល្វាល្អនេះ អញក៏នឹងស្គាល់ពួកយូដា ដែលត្រូវគេដឹកនាំទៅជាឈ្លើយនោះដែរ ដើម្បីនឹងប្រោសឲ្យគេបានសេចក្ដីល្អ គឺជាពួកអ្នកដែលអញបានបណ្តេញចេញពីទីនេះ ទៅដល់ស្រុកខាល់ដេហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ដូចជាអ្នកបានស្គាល់ផ្លែល្វាល្អនេះ យើងក៏នឹងស្គាល់ពួកយូដា ដែលត្រូវគេនាំទៅជាឈ្លើយនោះដែរ ដើម្បីនឹងប្រោសឲ្យគេបានសេចក្ដីល្អ គឺជាពួកអ្នកដែលយើងបានបណ្តេញចេញពីទីនេះ ទៅដល់ស្រុកខាល់ដេហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: មនុស្សម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជនជាតិយូដាដែលយើងបានបណ្ដេញចេញពីទីនេះ ឲ្យគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។ សូមមើលជំពូកអាល់គីតាប5 «អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា: មនុស្សម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជនជាតិយូដាដែលយើងបានបណ្ដេញចេញពីទីនេះ ឲ្យគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។ សូមមើលជំពូក |