យេរេមា 23:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិត១ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុកផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិតមួយ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក គឺស្ដេចមួយអង្គដ៏សុចរិតកើតចេញពី ពូជពង្សរបស់ដាវីឌ។ ស្ដេចនោះនឹងគ្រងរាជ្យ ប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុក ដោយសុចរិត និងយុត្តិធម៌។ សូមមើលជំពូកអាល់គីតាប5 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក គឺស្ដេចមួយនាក់ដ៏សុចរិតកើតចេញពី ពូជពង្សរបស់ទត។ ស្ដេចនោះនឹងគ្រងរាជ្យ ប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុក ដោយសុចរិត និងយុត្តិធម៌។ សូមមើលជំពូក |
ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ នឹងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងសំរេចការនេះ។
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងនាំរាស្ត្រអញ ជាពួកឈ្លើយនោះ គឺពួកអ៊ីស្រាអែល នឹងពួកយូដា ឲ្យត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងធ្វើឲ្យគេវិលទៅឯស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ ហើយគេនឹងបានស្រុកនោះជារបស់ផងខ្លួន។
គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង នឹងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង នឹងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក នឹងបិទត្រាការជាក់ស្តែង នឹងសេចក្ដីទំនាយ ហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា នឹងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់