យេរេមា 23:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដ្បិតទាំងហោរានឹងសង្ឃផង សុទ្ធតែស្មោកគ្រោកទាំងអស់គ្នា អើ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានឃើញអំពើអាក្រក់របស់គេ នៅក្នុងព្រះវិហាររបស់អញផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដ្បិតទាំងហោរា និងសង្ឃ សុទ្ធតែស្មោកគ្រោកទាំងអស់គ្នា ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងបានឃើញអំពើអាក្រក់របស់គេ នៅក្នុងព្រះវិហាររបស់យើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពួកព្យាការី និងពួកបូជាចារ្យសុទ្ធតែទុច្ចរិត សូម្បីតែនៅក្នុងដំណាក់របស់យើង ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប11 ពួកណាពី និងពួកអ៊ីមុាំសុទ្ធតែទុច្ចរិត សូម្បីតែនៅក្នុងដំណាក់របស់យើង ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |
ទ្រង់យករូបឆ្លាក់ ជារូបព្រះដែលទ្រង់បានធ្វើ ទៅដំកល់ក្នុងព្រះវិហារនៃព្រះជាទីដែលព្រះបានមានបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូនជាព្រះរាជបុត្រាទ្រង់ថា អញនឹងតាំងឈ្មោះអញ នៅក្នុងព្រះវិហារនេះនៅក្រុងយេរូសាឡិម ជាទីដែលអញបានរើសក្នុងគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
រួចទ្រង់នាំខ្ញុំ ចូលទៅឯទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្តាលបាំងសាច នឹងអាសនា មានមនុស្សប្រហែលជា២៥នាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ