Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 21:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ដំណើរ​វង្សា​នៃ​ស្តេច​យូដា​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 អ្នក​ត្រូវ​ប្រាប់​ពី​ដំណើរ​វង្សា​នៃ​ស្តេច​យូដា​ថា៖ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 «ចូរ​ប្រកាស​ប្រាប់​ញាតិ‌វង្ស​របស់​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

សូមមើលជំពូក ចម្លង

អាល់គីតាប

11 «ចូរ​ប្រកាស​ប្រាប់​ញាតិ‌វង្ស​របស់​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!

សូមមើលជំពូក ចម្លង




យេរេមា 21:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទូល​ដល់​មហា‌ក្សត្រ នឹង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ


ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ឱ​ពួក​ស្តេច​យូដា នឹង​បណ្តាជន‌ជាតិ​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


ឱ​ពួក​វង្ស​ដាវីឌ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ចាប់​តាំង​ពី​ពេល​ព្រលឹម​ស្រាង​ចុះ ហើយ​ដោះ​អ្នក​ណា​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ​ផង ក្រែង​សេចក្ដី​ក្រោធ​របស់​អញ​ចេញ​ទៅ​ដូច​ជា​ភ្លើង ហើយ​ឆេះ​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពន្លត់​បាន​ឡើយ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​ទៅ​ឯ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ


ហេតុ​នោះ ព្រះ‌យេហូវ៉ា ក៏​មាន​បន្ទូល​ពី​ដំណើរ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ


ខ្ញុំ​ក៏​ថា​ដូច្នេះ​ទៀត ឱ​ពួក​ជា​ប្រមុខ​នៃ​យ៉ាកុប នឹង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រាអែល​អើយ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​ខ្ញុំ​ចុះ តើ​មិន​គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម